កម្ពុជា

២៩​តុលា​២០១៣ ជា​ខួប​លើក​ទី​៩ នៃ​ការ​យាង​គ្រង​រាជ្យ​សម្បត្តិ​​ព្រះមហាក្សត្រ​

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ Siv Channa/RFI

ថ្ងៃ​២៩​តុលា ថ្ងៃ​នេះ ជា​ខួប​លើក​ទី ៩ ឆ្នាំ នៃ​ការ​យាង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។ នៅ​ថ្ងៃ​នេះ មិន​មាន​ពិធី​ផ្លូវ​ការ ត្រូវ​បាន​រៀប​ចំ​ឡើង​ទេ។ តែ​រដ្ឋាភិបាល បាន​កំណត់​ជា​ថ្ងៃ​បុណ្យ​ជាតិ សម្រាប់​មន្ត្រី​រាជការ បុគ្គលិក​ឯកជន សិស្ស​និស្សិត ឈប់​សម្រាក​ពី​ការងារ និង​ការ​សិក្សា។ លិខិត​សាទរ ថ្វាយ​ព្រះមហាក្សត្រ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ច្រើន​ពី​ឥស្សរជន​កំពូលៗ ដែលមាន​ពី​ប្រមុខ​រដ្ឋាភិបាល ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​ថ្នាក់​ដឹកនាំ​ជាតិ​ជា​ច្រើន​ទៀត។ លិខិត​សាទរ​ថ្វាយ​ព្រះមហាក្សត្រ ក៏​ត្រូវ​បាន​បោះពុម្ព​តាម​កាសែត ផ្សាយ​វិទ្យុ និង​ទូរទស្សន៍​ផង​ដែរ៕