ភ្ញៀវប្រចាំថ្ងៃ

លោក នួន ស៊ីដារ៉ា ៖ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ គឺ​ជា​ធម្មជាតិ ​មិន​មែន​ជា​ជំងឺទេ​

សំឡេង ១១:៣៩
លោក នួន ស៊ីដារ៉ា អ្នក​សម្រប​សម្រួល​គម្រោង​និន្នាការ​ភេទ និង​អត្ត​សញ្ញាណយេនឌ័រ នៃ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
លោក នួន ស៊ីដារ៉ា អ្នក​សម្រប​សម្រួល​គម្រោង​និន្នាការ​ភេទ និង​អត្ត​សញ្ញាណយេនឌ័រ នៃ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា @Soeung Phearak

លោក នួន ស៊ីដារ៉ា អ្នក​សម្រប​សម្រួល​គម្រោង​និន្នាការ​ភេទ និង​អត្ត​សញ្ញាណ​យេនឌ័រ នៃ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា ពី​មុន អង្គការ​​សុខភាព​ពិភពលោក បាន​ចាត់​ទុក និន្នាការ​នៃ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា គឺ​ជា ជំងឺ តែ​នៅ​ឆ្នាំ​១៩៩០ អង្គការ​ពិភព​លោក ដដែល បាន​ដក អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ចេញ​ពី​បញ្ជី​ជំងឺ ដោយ​ទទួល​ស្គាល់ វា​ជា​ធម្មជាតិ​វិញ បន្ទាប់​ពី ការ​ព្យាបាល ដោយ​គ្រូពេទ្យ​ល្បីៗ​មិន​បានលទ្ធ​ផល។ បើ​តាម​លោក នួន ស៊ីដារ៉ា ឬស​គល់ នៃ​បញ្ហា​រើសអើង អ្នក​ស្រឡាញ់ភេទ​ដូច​គ្នា នៅ​កម្ពុជា គឺ​កើត​ចេញ​ពី​ក្រុម​គ្រួសារ និង​វប្បធម៌​សង្គម​ ដែល​បាន​រុញច្រាន ពួក​គេ អោយ​ប្រឈម​នឹង​ការ​ប្រកប​របរ​រក​ស៊ី​ផ្លូវ​ភេទ​ដើម្បី​រស់​។