ស.រ.អា.

លោក​អូបាម៉ា​ផ្តើម​យុទ្ធនាការ​ជា​ផ្លូវការ

លោក​អូបាម៉ា ពេល​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី២
លោក​អូបាម៉ា ពេល​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី២ REUTERS/Joshua Roberts

បួន​ឆ្នាំ​បន្ទាប់​ពី​បាន​ស្ថិត​នៅ​សេតវិមាន​មក​ ​ លោក​បារ៉ាក​ អូបាម៉ា​ដែល​មក​ដល់​ទី​បញ្ចប់​នៃ​អាណត្តិ​របស់​ខ្លួន​ ​ ផ្តើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ជា​ផ្លូវការ​។​ការបោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ចន្លោះ​ពេល​៦​ខែ​ទៀត​គឺ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។​លោក​ប្រធានាធិបតី​អាមេរិកាំង​បាន​ធ្វើ​ការ​រួម​ប្រជុំ​meeting​ដំបូង​របស់​ខ្លួន​ នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ​៥​ឩសភា​ ​ មួយ​នៅ​ទីក្រុង​Columbus​នៃ​រដ្ឋ​Ohio​ប៉ែក​ឦសាន​ស.រ.អា.​និង​មួយ​ទៀត​ នៅ​ទីក្រុង​Richmond​នៃ​រដ្ឋ​Virginie​ខាង​កើត​ស.រ.អា.​។​លោក​បារ៉ាក​ អូបាម៉ា​ បាន​បូក​សរុប​លទ្ធផល​នៃ​សកម្មភាព​ខ្លួន​ នៅ​សេតវិមាន​ ​ ប៉ុន្តែ​ ជា​ពិសេស​ នៅ​ក្នុង​សុន្ទរកថា​របស់​ខ្លួន​ ខំ​ប្រឹង​ទិតៀន​រិះ​គន់​ ដោយ​អសុទ្ធចិត្ត​គូសត្រូវ​របស់​ខ្លួន​មក​ពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក​Mitt​ Romney​។