បទយកការណ៍

ព្រះ​រាជ​ពិធី​បុណ្យ​គម្រប់​១​ឆ្នាំ​ថ្ងៃ​យាង​ទិវង្គត​អង្គ​សម្តេច​ឳ​អធិកអធម​ តែ​ប្រជារាស្ត្រ​មិន​ទាន់​អាច​ចូលរួម​បាន​

សំឡេង ០៩:០៨
ប្រតិភូ ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដិ្ឋ នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប ខាង​កើត​វិមាន​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃទី១៥តុលា២០១៣។
ប្រតិភូ ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដិ្ឋ នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប ខាង​កើត​វិមាន​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃទី១៥តុលា២០១៣។ RFI/Siv Channa

ព្រះ​រាជ​ពិធី​បុណ្យ​ខួប​គម្រប់១ឆ្នាំ​ការ​យោង​ចូល​ទិវង្គត​នៃ​អតីត​ព្រះមហាក្សត្រ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​រៀប​ចំ​ឡើង​យ៉ាង​អធិកអធម ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​គោរព​ស្រឡាញ់​ព្រះអង្គ មិន​ទាន់បាន​ចូលទៅ​ថ្វាយ​បង្គំ​ព្រះ​បរមរូប​ផ្ទាល់​បាន​នៅ​ឡើយ​ទេ ក្នុង​ពេល​នេះ។ ចាប់​ពី​ព្រលឹម ថ្ងៃ​១៥​តុលា មក​ថ្នាក់​ដឹកនាំ​ស្ថាប័ន​សំខាន់ៗ របស់​ជាតិ រាប់​ទាំង​ស្ថាប័ន​សភា រដ្ឋាភិបាល ក្នុង​ឯកសណ្ឋាន​ជាតិ បាន​ចូល​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដិ្ឋ នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប ខាង​កើត​វិមាន​ឯករាជ្យ។ ចំពោះ​ពិធី​បែប​សាសនា​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ព្រះបរមរាជវាំង ដោយ​មាន​តែ​ព្រះ​រាជវង្ស​និង​មន្ត្រី​ជាន់​ខ្ពស់ ប៉ុណ្ណោះ​ចូលរួម។