កម្ពុជា

អ្នក​តំណាងរាស្ត្រ​​​បក្ស​​​ប្រឆាំង​​​នឹង​​​ទៅ​​​សួរ​​​សុខទុក្ខ​​​លោក​​​ ម៉ម​ សូណង់ដូ​​​នៅ​​​ព្រៃ​ស​

លោក ម៉ម​ សូណង់ដូ​ ប្រធាន​វិទ្យុ​សំបុកឃ្មុំ​និង​ប្រធាន​សមាគមអ្នកប្រជាធិបតេយ្យ
លោក ម៉ម​ សូណង់ដូ​ ប្រធាន​វិទ្យុ​សំបុកឃ្មុំ​និង​ប្រធាន​សមាគមអ្នកប្រជាធិបតេយ្យ © REUTERS

បន្ទាប់​ពី​​​លោក​​​ម៉ម ​សូណង់ដូ​​​​ប្រធាន​​​​​វិទ្យុ​​​​​សំបុក​​​ឃ្មុំ​​​​និង​​​ប្រធាន​​​​សមាគម​​​​​អ្នក​​​​​ប្រជា​​​ធិប​តេយ្យ​​បាន​​​ឃុំ​​​ខ្លួន​​​​នៅ​​​ពន្ធ​​នា​គារ​​​​​ព្រៃស​អស់​​​រយៈ​​ពេល​​​១២​​​ថ្ងៃ​​​ក្រោម​​​បទ​​​ចោទ​​​នៅ​​​ពី​​​ក្រោយ​​​ជម្លោះ​​​ដី​ធ្លី​​​នៅ​​​​​ក្នុង​ខេត្ត​​​​ក្រចេះ​​​​នោះ ​​​អ្នក​​តំណាង​រាស្ត្រ​​​បក្ស​​​ប្រ​ឆាំង​​​៧​រូប​​​និង​​​ទៅ​​​សួរ​​​សុខ​ទុក្ខ​​​លោក​​​ម៉ម សូណង់​ដូ​​នៅ​​​ឯ​​​ពន្ធនាគារ​​ព្រៃ​ស​​​នៅ​​​ថ្ងៃ​​​ទី​​​៣​​​ខែ​​​សី​ហា។​ ​ 

ផ្សាយពាណិជ្ជកម្ម

អ្នក​​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​ចំនួន​៧​រូប​នឹង​​​ទៅ​​សួរ​សុខ​​ទុក្ខ​​​លោក​ ​ម៉ម ​​សូណង់ដូ​ ​ប្រធាន​​វិទ្យុ​​សំបុក​​ឃ្មុំ​​និង​ប្រធាន​​សមាគម​​​អ្នក​​​ប្រជា​​​ធិប​តេយ្យនៅ​ពន្ធ​​នាគារ​​ព្រៃស​នៅ​ថ្ងៃ​​​​ទី​០៣​ខែ​សីហា​នៅ​​វេលា​ម៉ោង​​៩​ព្រឹក​។

យោង​តាម​លិខិត​​របស់​លោក​ស្រី កែ ​សុវណ្ណរតន៍​ អគ្គលេខាគណបក្ស​សម​រង្ស៊ីចុះ​ថ្ងៃ​​​​ទី​២៤ខែ​កក្កដា​​​ ​ផ្ញើ​ជូន​​អគ្គ​​នាយក​​ពន្ធ​នាគារ​ព្រៃ​ស​បាន​អោយ​ដឹង​ថា ​ប្រតិ​ភូ​របស់​អ្នក​តំណាង​​រាស្ត្រ​​គណ​​បក្ស​​​សម​រង្ស៊ីនឹង​​​ដឹក​នាំ​ដោយ​លោក​​ស្រី មូរ សុខ​ហួរ ​អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​​កំពត​​ នៅ​ថ្ងៃ​​ទី​​៣​ខែ​សីហា​​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​អ​គ្គ​នាយក​ដ្ឋាន​​ពន្ធនាគារ​​ព្រៃ​ស​​​នៅ​​ឡើយ​​នោះ​​ទេ​។​

តំំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​៧​រូបដែល​គ្រោង​នឹង​ទៅ​សួរ​សុខ​ទុក​លោក​ម៉ម សូណង់​ដូ​​នោះ​​​ក្នុង​​គោល​បំណង​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​នឹង​ចង់​ដឺង​​អំពី​ស្ថាន​ភាព​រស់​នៅ​របស់​គាត់​នៅ​ក្នុង​ពន្ធនាគារ​។

អ្នកស្រី​កែ សុវណ្ណរតន៍​ បាន​អោយ​ដឹង​ថា​ លោក​ម៉ម​ សូណង់​ដូ​គឺ​ជា​អ្នក​ដែល​ស្នេហាជាតិ​​ដូច​គ្នា​​ហើយ​អ្វី​ដែល​គាត់​បាន​ធ្វើ​គឺ​អប់​រំប្រ​ជា​ពលរដ្ឋ​អោយ​យល់​អំពី​សិទ្ធិ​របស់​គេ​និង​លិទ្ធិប្រ​ជា​ធិបតេយ្យ​។ ​

លោក​ ម៉ម សូណង់ដូ ​ប្រធាន​​វិទ្យុ​​សំបុក​ឃ្មុំ​និង​​ជា​​ប្រធាន​​សមាគម​​អ្នក​ប្រជាធិបតេយ្យ​ ត្រូវ​បាន​​ប៉ូលិស​​ចាប់​ខ្លួន​កាលពី​​​ថ្ងៃ​​ទី​​១៥ ​កក្កដា​ បន្ទាប់​ពីរូប​លោក​បាន​វិល​​ត្រឡប់​មក​ពី​បរទេស​រយៈ​ពេល​​បី​ថ្ងៃ​ ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួននៅ​ពន្ធនាគារ​ព្រៃ​សក្រោម​ការចោទប្រកាន់​ពី​បទផ្ដួច​ផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់និង​ប្រឆាំង​​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ​​ដែល​មានចែង​ក្នុង​មាត្រាមួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។

នោះ​គឺ​ជា​ការ​ឃាត់​ខ្លួន​លើក​ទី​៣​ហើយ​ដែល​​រដ្ឋាភិបាល​​បាន​ចាប់​ដាក់​ពន្ធនាគារដោយលើក​ទី​១ នៅ​ក្នុង​ឆ្នាំ​២០០ ៣ ​ទាក់ទង​​នឹង​កុបកម្ម​ប្រឆាំង​ថៃឈាន​ដល់​ការដុត​ស្ថានទូត​ថៃ​ និងលើក​​ទី​២ នៅ​ក្នុង​ឆ្នាំ២០០៥ ​ពាក់ព័ន្ធ​នឹង​ការ​រិះ​គន់​​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​សន្ធិសញ្ញា​ ព្រំដែន​កម្ពុជា​-​វៀតណាម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI