អានតួអត្ថបទ
អ៊ុយក្រែន-អង្គការ​អូតង់

អង្គការ​អូតង់​ប្រកាស​វិធានការ​ពង្រឹង​ការ​ការពារ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត​

អគ្គលេខាធិការ​​ទូទៅ​នៃ​​អង្គការ​​អូតង់​​លោក​ ​ Anders Fogh Rasmussen អិនដឺ ហ្វុក រ៉ាស្ម៊ុសសេន
អគ្គលេខាធិការ​​ទូទៅ​នៃ​​អង្គការ​​អូតង់​​លោក​ ​ Anders Fogh Rasmussen អិនដឺ ហ្វុក រ៉ាស្ម៊ុសសេន REUTERS/Laurent Dubrule
ដោយ៖ ព្រំ សឿន សូលីណា
១៣ នាទី

នៅចំពោះ​មុខ​​​ភាពតានតឹង​នៅ​ភាគខាងកើត​អ៊ុយក្រែន នៅ​ថ្ងៃ​ពុធ​នេះ អង្គការ​​អូតង់​បាន​ប្រកាស​​វិធានការ​បន្ទាន់​នានា ដើម្បី​ពង្រឹង​ការ​ការពារ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត ​ដូចជា​ប្រទេស​អេស្តូនី រឺ​ក៏ប៉ូឡូញ ដែល​ធ្លាប់​ស្ថិត​ក្រោម​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត​នោះ។ គឺជា​ការ​ពង្រឹង​​ការ​ការពារ​ទាំង​ផ្លូវគោក ​ផ្លូវទឹក​ និង​ផ្លូវអាកាស។ ​អូតង់​​មិនបាន​ប្រាប់ថា ​តើ​ប្រទេស​ណាខ្លះ ត្រូវ​​ចូលរួម​ក្នុង​វិធានការ​ទាំងនេះ​ទេ។ នៅ​អ៊ុយក្រែន ថ្ងៃ​ពុធ​នេះ ​ក្រសួង​ការពារជាតិ​​​ប្រាប់ថា ​​​ក្រុម​​បំផ្លិចបំផ្លាញ​​ជនជាតិ​រុស្ស៊ី​​បាន​​ចាប់​យក​រថក្រោះ​​កងពល​​យោធា​អ៊ុយក្រែន​​៦គ្រឿង នៅ​​​ក្រុង​ក្រាម៉ាត់តុស Kramatorsk។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ពុធ​នេះ ដើម្បី​តបត​ទៅ​នឹង​វិបត្តិតានតឹង​នៅ​ភាគខាងកើត​អ៊ុយក្រែន​​ អង្គការ​អូតង់​បាន​ប្រកាស​​វិធានការ​បន្ទាន់​ជាច្រើន​ ដើម្បី​ពង្រឹងការការពារ​សន្តិសុខ​​បណ្តា​ប្រទេស​សមាជិក​ខ្លួននៅ​អឺរ៉ុប​ខាងកើត ​​​ ​ជាការ​ពង្រឹង​ការពារ​ទាំងតាម​ផ្លូវគោក ផ្លូវទឹក​ និង​ផ្លូវអាកាស។ ប្រទេស​ទាំងនោះ​មាន​ដូចជា​​ ​​ប៉ូឡូញ និង​​​ប្រទេស​តំបន់​បាល់ទិក​មាន​ អេស្តូនី ​ឡេតូនី ​លីទុយអានី ​ជាដើម ដែល​ធ្លាប់​ស្ថិត​ក្រោម​អតីត​សាធារណរដ្ឋ​សហភាពសូវៀត​។

អគ្គលេខាធិការ​ទូទៅនៃ​អង្គការ​អូតង់​លោក ​ Anders Fogh Rasmussen អិនដឺ ហ្វុក រ៉ាស្ម៊ុសសេន បាន​ប្រកាស​​​​ថា អូតង់​នឹង​បង្កើន​ចំនួន​​យន្តហោះ​បន្ថែម​​ តាម​ផ្លូវអាកាស​បង្កើន​ចំនួន​កប៉ាល់​​​នៅ​តំបន់​បាល់ទិក​ ​និង​​សមុទ្រមេឌីទែររ៉ាណេ​ខាងកើត​ ព្រមទាំង​​រៀបចំ​​ពង្រឹង​កងកម្លាំងជើងគោក​​បន្ថែម​ផងដែរ។ ​​ ​វិធានការ​នេះចូល​ជាធរមានភ្លាមៗ​តែម្តង។ ​គួរ​រំលឹក​​ថា បណ្តា​ប្រទេស​២៨​ជា​សមាជិក​​អង្គការ​អូតង់​បាន​សុំ​អោយ​មាន​ការ​ពង្រឹង​វិធានការ​​​​ ​ការពារ​ទាំងនេះ​ ​ក្រោយ​ពេល​​តំបន់​គ្រីមេ​ត្រូវបាន​ភ្ជាប់ចូល​​ក្នុងទឹកដី​រុស្ស៊ី​ និង​ក្រោយពេល​ភាគខាងកើត​រុស្ស៊ី​ធ្លាក់​ក្នុង​វិបត្តិ។ យោងតាម​​​លោក ​ Rasmussen​រ៉ាស្ម៊ុសសេន​​​ ​កន្លងមក ​អង្គការអូតង់​ធ្លាប់​ចាត់វិធានការ​​មួយចំនួន​រួចហើយ ដូចជា​ការ​ពង្រឹង​​បេសកកម្ម​​ប៉ូលិស​តាម​ដែន​អាកាស​ ក្នុង​ប្រទេស​តំបន់​បាល់ទិក និង​ការ​ហោះហើរ​​​​ដើម្បី​ត្រួតពិនិត្យការពារ​​ប្រទេស​ប៉ូឡូញ​ និង​រូម៉ានី​ជាដើម។

ដោយឡែក អង្គការអូតង់​គាំទ្រ​ជំនួប​​​​ជំនួប​កំពូល ចតុភាគី​រវាង​អ៊ុយក្រែន រុស្ស៊ី អាមេរិក និងអឺរ៉ុប ដែល​ត្រូវ​ធ្វើ​នៅក្រុងហ្សឺណែវ​ ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បីរកដំណោះស្រាយ​វិបត្តិ​អ៊ុយក្រែន។ ក្នុង​ជំនួប​ថ្ងៃ​ព្រហស្បតិ៍នេះ​ រុស្ស៊ី​មាន​​បំណង​ទាមទារ​អោយ​អ៊ុយក្រែន​​​ក្លាយជា​ប្រទេស​បែប​សហព័ន្ធ៕  

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ