លោក ប៉ា ងួនទៀង៖ ការទទួលព័ត៌មានខុសបង្កើតជម្លោះកាន់តែធំនៅក្នុងប្រទេស
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:១១
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង ផ្សាយជាខេមរភាសា នៅថ្ងៃអាទិត្យនេះ គឺលោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ជាភាសាអង់គ្លេសថា CCIM។ ថ្ងៃនេះ លោក ប៉ា ងួនទៀង បាននិយាយអំពី«ពលរដ្ឋអ្នកសារព័ត៌មាន» នៅក្នុងសិក្ខាសាលាមួយ ស្តីពី«ការភ្ជាប់ទំនាក់ទំនងពលរដ្ឋអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈ»។ ក្រៅពីនេះ លោក ប៉ា ងួន ទៀង បានធ្វើចំណាប់អារម្មណ៍ចំពោះការណ៍ដែលថា សារព័ត៌មានអាចបំបែកសង្គមមនុស្ស និងក៏អាចបង្រួបបង្រួមសង្គមមនុស្សដែរ។