ភ្ញៀវប្រចាំថ្ងៃ
លោក ប៉ា ងួនទៀង៖«ការស៊ើបអង្កេតតាមបែបវិជ្ជាជីវៈសារព័ត៌មានមិនដូចការស៊ើបអង្កេតតាមបែបវិទ្យាសាស្ត្រទេ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃនេះ គឺលោក ប៉ា ងួន ទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ( CCIM)។ CCIM ទើបតែចេញរបាយការណ៍មួយ នៅព្រឹកថ្ងៃសុក្រនេះស្តីពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ ជារបាយការណ៍ស៊ើបអង្កេតរបស់អ្នកសារព័ត៌មាន ដែលមិនអាចបញ្ជាក់ពីទំហំនៃការប៉ះពាល់កម្រិតណា ដល់លទ្ធផលនៃការបោះឆ្នោតនោះទេពីព្រោះវាមិនមានលក្ខណៈវិទ្យាសាស្ត្រគ្រប់គ្រាន់ ប៉ុន្តែ ការរកឃើញបញ្ហាពិតមួយចំនួនបញ្ជាក់ថា បញ្ហាទាំងនោះពិតជាជះឥទ្ធិពល ដល់ការបោះឆ្នោត។