បទយកការណ៍
វត្តអារាមនៅតែជាម្លប់យ៉ាងកក់ក្តៅសម្រាប់និសិ្សតមកពីជនបទ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣២
នៅពេលបញ្ចប់មធ្យមសិក្សា(បាក់ឌុប)រៀងរាល់ឆ្នាំ យុវសិស្សតាមបណ្តាខេត្តនានាភាគច្រើនបានធ្វើដំណើរចេញពីស្រុកកំណើតចូលមករាជធានីភ្នំពេញដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ នៅភ្នំពេញ កូនចៅអ្នកក្រីក្របានយកវត្តអារាម ជាទីស្នាក់អាស្រ័យ។ សិស្ស និស្សិតស្នាក់ក្នុងវត្តលើកឡើងថា នៅវត្ត ពួកគេបានកាត់បន្ថយការចំណាយប្រាក់របស់ឪពុកម្តាយក្នុងការឧបត្ថម្ភពួកគេឲ្យមករៀននៅភ្នំពេញ។ នៅវត្ត ពួកគេកក់ក្តៅ មានសុវត្ថិភាព ពីព្រោះមានព្រះសង្ឃនៅចំាជួយទូន្មានប្រៀនប្រដៅ៕