សកម្មជនតវ៉ាដីធ្លីក្នុងរាជធានីភ្នំពញដង្ហែក្បួនស្នើឱ្យសមត្ថកិច្ចបញ្ឈប់អំពើហិង្សាលើស្ត្រី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៧:៥២
សកម្មជនដីធ្លីមកពីតំបន់បឹងកក់ សហគមន៍ថ្មគោល បុរីកីឡា រួមទាំងព្រះសង្ឃ ប្រមាណជា៤០០នាក់ បានប្រមូលផ្តុំគ្នា ដើរដង្ហែក្បួនដាក់ញត្តិជូនក្រសួងកិច្ចការនារី និងអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ វិច្ឆិកានេះ។ ការដើរដង្ហែក្បួននេះ គឺដើម្បីស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច បញ្ឈប់អំពើហិង្សាលើស្ត្រីជាទូទៅ និងចំពោះស្ត្រីតំបន់បឹងកក់ដែលបានចេញទាមទារសិទ្ធិលំនៅដ្ឋានរបស់ខ្លួន។ ការដើរដង្ហែក្បួននេះ មិនមានអំពើហិង្សាកើតឡើងនោះទេ។