ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សិស្ស​នៅ​ភ្នំពេញ​ប្រឆាំង​នឹង​គ្រូ​ដោយ​បើកចំហរ

សំឡេង ០៨:៥៦
សិស្សសាលានៅក្នុងទីក្រុងភ្នំពេញ។
សិស្សសាលានៅក្នុងទីក្រុងភ្នំពេញ។ rfi/siv channa

យុវជន​មួយ​ក្រុម ដែល​ថា​ខ្លួន​ជា សិស្សា​នុសិស្ស​ថ្នាក់​ទី​១០នៃ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី បាន​សរសេរ​លិខិត​សុំឱ្យ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដោះ​ស្រាយ​បញ្ហា​ដែល​អាចជា​អំពើ​ពុករលួយ​របស់​គ្រូបង្រៀន។ ពួកគេ​សរសេរថា៖ តាម​កាល​វិភាគ​សិក្សា​មាន​ម៉ោង​កុំព្យូទ័រ ប៉ុន្តែ​លោកគ្រូ​មិន​បាន​បង្រៀន​ទេ តែ​គាត់​បែ​ជា​ចាំ​ជំរិត​ទារប្រាក់​រៀងរាល់​ម៉ោង ចាប់​ពី​១០០០​រៀល​ទៅ១៥០០​រៀល។ រឿង​នេះ​កើត​ឡើង​ចំ​ពេល​ដែល​ក្រសួង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល កំពុង​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ចំពោះ​អធិការកិច្ច​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​។

ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI