ជនជាតិព្នងនៅខេត្តមណ្ឌលគិរីមានផ្ទះធំៗ តែត្អូញពីការបាត់បង់ព្រៃឈើ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៨:២២
នៅពេលគេចូលទៅដល់ភូមិជនជាតិដើមភាគតិចព្នង ក្នុងឃុំដាក់ដាំ ស្រុកអូររំាង ខេត្តមណ្ឌលគិរី គេនឹងប្លែកភ្នែកជាមួយផ្ទះរបស់ជនជាតិព្នងក្នុងសហគមន៍នេះ ជាផ្ទះឈើតូចធំ ដែលមិនមែនជាផ្ទះបុរាណរបស់ជនជាតិព្នង ដែលរស់នៅតំាងពីដើមមកនោះទេ។ ជនជាតិព្នង ឃុំដាក់ដំា ឃុំដែលមានចម្ងាយផ្លូវពីទីរួមខេត្តមណ្ឌលគិរី ជាង៣០គីឡូម៉ែត្រ កំពុងនាំគ្នាសាងសង់ផ្ទះ បែបសម័យរស់នៅ។ការរស់នៅរបស់ជនជាតិដើមភាគតិច ក្នុងផ្ទះសម័យបែបនេះបានបង្ហាញពីការវិវឌ្ឍថ្មីរបស់ពួកគាត់ ប៉ុន្តែក្នុងចំណោមប្រជាពលរដ្ឋទំាងនោះ ក៏បានបង្ហាញពីក្តីព្រួយបារម្ភ ពីការបាត់បង់ព្រៃឈើ ជាប្រភពចិញ្ចឹមជីវិត របស់ពួកគាត់ផងដែរ។