អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជម្លោះ​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​ធ្ងន់​ធ្ងរ​

សំឡេង ០៨:៣៣
បាតុកររបស់​គណបក្ស​សង្គ្រោះ​ជាតិ
បាតុកររបស់​គណបក្ស​សង្គ្រោះ​ជាតិ @rfi/channa
ដោយ៖ ស៊ុន មេសា
១៤ នាទី

ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី៥បាន​បិទ​បញ្ចប់ ជម្លោះ​នយោបាយ​នៅ​កម្ពុជា​បាន​ផ្ទុះឡើង ដោយ​គណបក្សប្រឆាំង​បានធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា និង​បាន​កំពុងតែបន្ត​ធ្វើបាតុកម្ម​ឥតឈប់ឈរ​របស់ខ្លួន ទាមទារ​ឱ្យមាន​ការបោះឆ្នោត​សា​ឡើងវិញ និងទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​នាពេល​បច្ចុប្បន្ន​ ចុះចេញ​ពី​តំណែង។ ដោយឡែក​ គណបក្ស​កាន់អំណាច​​បាន​ទាត់ចោល​ការទាមទារ​រ​បស់​បក្សប្រឆាំង ហើយ​បាន​អះអាងថា​នឹង​ចាត់វិធានការ​ប្រសិនបើ​មាន​មហា​តុ​កម្ម​ដែល​ឈានដល់​ការបិទផ្លូវ។ សម្រាប់​រយៈពេល​ចុងក្រោយ​នេះ ​ទំហំ​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​បានរីកធំឡើង។ ដោយឡែក​មេដឹកនាំ​នយោបាយ​ទាំងពីរ​គណបក្ស​នៅតែមាន​នយោបាយ​រឹងត្អឹង​ដាក់គ្នា​ដដែល ដែល​នេះ ទើប​ធ្វើឱ្យ​អ្នក​សង្គម មានការ​ព្រួ​យ​បារ​ម្មណ៍​ចំពោះ​ស្ថានការណ៍​ដែល​កំពុងតែ​វិ​វត្ត​ន៍​ទៅ​រក​បញ្ហា​ធ្ងន់ធ្ងរ​នេះ។ អ្នកវិភាគ​សង្គម​បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ វិល​ចូល​តុ​ចរចា​ជាមួយគ្នា​ឡើងវិញ។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ