បទយកការណ៍

ពៅ បញ្ញាពេជ្រ ឡើង​ច្រៀង​វិញ​ដោយ​បំភ្លេច​ការ​បាញ់​ប្រហារ​កាល​ពី​៦​ឆ្នាំ​មុន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុននេះ កញ្ញា ពៅ បញ្ញា​ពេជ្រ តារា​ចំរៀង​ដែល​រង​ការ​បាញ់ប្រហារ កាល​ពី​៦​ឆ្នាំ​មុន​ បាន​ឡើង​ច្រៀង​ជា​ថ្មី បន្ទាប់​ពី​អវត្តមាន​ជា​ច្រើន​ឆ្នាំ ដោយសារ​អំពើ​ឃាតកម្ម​បម្រុង​ផ្តាច់​ជីវិត។ នៅ​ពេល​នេះ ពៅ បញ្ញា​ពេជ្រ បាន​ក្លាយ​ជា​ជនពិការ​ ដើរ​មិន​រួច​ ជិះ​តែ​រទេះ ប៉ុន្តែ ​សំឡេង​របស់​នាង​មិន​ចាញ់​ពី​ពេល ​មិន​ទាន់​រង​របួស​នោះ​ឡើយ។ ពៅ បញ្ញា​ពេជ្រ ចង់​វិល​មក​ចម្រៀង​ឡើង​វិញ​ ដោយ​បំភ្លេច​អំពើ​ហិង្សា​ឃោរ​ឃៅ​លើ​ខ្លួន​នាង កាល​ពី​អតីត​កាល ពីព្រោះ​នាង​ត្រូវ​ការ​ថវិកា​ព្យាបាល​ជំងឺ​ទៅ​មុខ​ទៀត។ 

កញ្ញា ពៅ បញ្ញា​ពេជ្រ ជាមួយ​អ្នក​គាំទ្រ។
កញ្ញា ពៅ បញ្ញា​ពេជ្រ ជាមួយ​អ្នក​គាំទ្រ។ RFI