ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រង្វាស់​​ភាព​ក្រីក្រ​គឺ​​ជា​​វិទ្យាសាស្ត្រ ដែល​​មិន​​ឆ្លុះ​​បញ្ចាំង​​អំពី​​ជំនឿ​​លើ​​ជោគជ័យ​​នៃ​​រដ្ឋាភិបាល​

សំឡេង ១១:៤៣
កុមារក្រីក្រកម្ពុជា។
កុមារក្រីក្រកម្ពុជា។ RFI/Siv Channa

​បើ​គេ​ជឿ​លើ​ការ​វាយតម្លៃ​របស់​ធនា​គារ​ពិភពលោក ភាព​ក្រីក្រ​នៅ​កម្ពុជា​បាន​ថយ ចុះ​ជាង​ពាក់​កណ្តាល​ក្នុង​រយៈពេល​៧​ឆ្នាំ។ អត្រា​នេះ​ស្រដៀង​គ្នា​នឹង​របាយការណ៍​របស់រដ្ឋា​ភិ​បាល​កម្ពុជា​ដែរ។ វា​បង្ហាញ​អំពី​ជោគជ័យ​បែប​វិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​​ប្រជាជន​កម្ពុជា ប៉ុន្តែ​ផ្ទុយ​ពី​ការវាយតម្លៃ​របស់​ប្រជាជន ដែល​បែរ​មក​គាំទ្រ​គណបក្ស​​ប្រឆាំង​កាន់​តែ​ច្រើន។ មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​ស្នើ​ឱ្យ​ប្រជាជន​ចៀសវាង​វាយតម្លៃ​ភាព​ក្រីក្រ​ដោយ​ប្រើ​អារម្មណ៍ ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម រិះគន់​រង្វាស់​ភាពក្រីក្រ​ដែល​យក​មក​ប្រើ។