អ្នកស្រីប្រាក់ សុវណ្ណារី៖ បំណងខ្ញុំមិនគ្រាន់ចង់ឲ្យស្វាមីនៅក្រៅឃុំទេ គឺចង់ឲ្យមានការដោះលែងដោយគ្មានលក្ខខណ្ឌ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ នៅថ្ងៃអាទិត្យ ទី១២មករានេះ គឺអ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកវ៉ន ពៅ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិ RFI អ្នកស្រីប្រាក់ សុវណ្ណារី បានឲ្យដឹងពីស្ថានភាពសុខភាពទ្រុឌទ្រោមរបស់លោកវ៉ន ពៅ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។
ដោយសារលោកវ៉ន ពៅ មានជំងឺធ្ងន់ធ្ងរជាប់ខ្លួន មេធាវីរបស់លោកកំពុងរៀបចំសំណើទៅតុលាការ សុំឲ្យលោកវ៉ន ពៅ បាននៅក្រៅឃុំ។ ប៉ុន្តែ បើតាមបំណងអ្នកស្រីប្រាក់ សុវណ្ណារីដែលជាភរិយា គឺមិនគ្រាន់តែចង់ឲ្យស្វាមីបាននៅក្រៅឃុំទេ គឺចង់ឲ្យតុលាការដោះលែងលោកវ៉ន ពៅដោយគ្មានលក្ខខណ្ឌតែម្ដង។ បើតាមភរិយាសកម្មជនរូបនេះ ស្វាមីរបស់អ្នកស្រីគ្មានកំហុសទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ