អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កម្ពុជា​ត្រៀម​ខ្លួន​គ្រប់​ផ្នែក​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស

សំឡេង ០៨:១០
អគារ​​កាណាឌីយ៉ា ដែល​រួម​មាន​ទាំង​ធនាគារ​ និង​ការិយាល័យ​ការងារ​ជា​ច្រើន​។
អគារ​​កាណាឌីយ៉ា ដែល​រួម​មាន​ទាំង​ធនាគារ​ និង​ការិយាល័យ​ការងារ​ជា​ច្រើន​។ RFI/Channa Siv
ដោយ៖ ញឹម សុផល
១៤ នាទី

បន្ទាប់​ពី​វិបត្តិ​សេដ្ឋ​កិច្ច​នៅ​ឆ្នាំ ២០០៨ ប្រទេស​​កម្ពុជា​​បាន​​ងើប​​ឡើង​​វិញ​​នៃ​​ការ​​វិនិយោគ​​ដោយ​ផ្ទាល់​​ពី​​បរទេស​។ការ​ងើប​ឡើង​វិញ​លើ​វិស័យ​វិនិយោគ​របស់​ប្រទេស​កម្ពុជា​នេះ ត្រូវ​គេ​សំឡឹង​ឃើញ​ថា​មាន​ភាព​លេច​ធ្លោ​ទៅ​លើ​វិស័យ​មួយ​ចំនួន ដូច​ជា​វាយន​ភ័ណ្ឌ សំណង់ និង​ទេស​ចរណ៍​​ជា​ដើ​ម​។ទន្ទឹម​នឹង​នេះ​ឧប​សគ្គ​នានា​ក៏បាន​កើត​មាន​ឡើង​សម្រាប់​អ្នក​វិនិយោគ​បរទេស​ផង​ដែរ ដូច​ជា​ការ​បង់​ថ្លៃ​សេវា​ក្រៅ​ផ្លូវ​ការ ឬ​តម្លៃ​អគ្គី​សនី​ខ្ពស់​។ល។​និង​។ល។ ក៏​ប៉ុន្តែ​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​រដ្ឋាភិបាល​កម្ពុជា​តែង​ព្យាយាម​សម្រួល​ស្ថាន​ការណ៍​នេះ​ឲ្យ​មក​នៅ​ទាប​។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​បញ្ហា​ប្រឈម​នៅ​តែ​កើត​មាន​នៅ​ឡើយ។ ដើម្បី​ពិនិត្យឡើង​វិញ​នូវ​បរិយា​កាស​វិនិយោគ ធនាគា​ពិភព​លោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី រួម​នឹង​រដ្ឋា​ភិបាល​កម្ពុជា និង​អ្នក​ជំនាញ​ខាង​វិនិយោគ​និង​សេដ្ឋ​កិច្ច​មួយ​ចំនួន​បាន​ជជែក​គ្នា​លើ​ប្រធាន​បទ​នេះ​ស្តីពី បរិយាកាស​នៃ​ការ​វិនិយោគ​នៅ​ឆ្នាំ ២០១៤។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ