សាកលវិទ្យាល័យរដ្ឋនិងឯកជនបញ្ចេញយុទ្ធសាស្រ្តថ្មីដើម្បី​​ដណ្តើម​យកសិស្សទើបប្រឡង

សំឡេង ០៩:២០
សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បង្ហាញ​ដឺប៉ាត់​ម៉ង់​នីមួយ​ៗ​ដល់​សិស្សា​នុសិស្ស​ទើប​ប្រឡង​ជាប់​បាក់​ឌុប​
សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បង្ហាញ​ដឺប៉ាត់​ម៉ង់​នីមួយ​ៗ​ដល់​សិស្សា​នុសិស្ស​ទើប​ប្រឡង​ជាប់​បាក់​ឌុប​ RFI

លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​មាន​សិស្ស​តែ​ជាង​២៥​ភាគ​រយ​ឫ​ជាង​២ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​សិស្ស​ជិត​៩​ម៉ឹន​នាក់​ដែល​បាន​ប្រឡង​ជាប់។​ប្រឈម​នឹង​បញ្ហា​នេះ​សាកល​វិទ្យា​ល័យ​នា​នា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ទាំង​រដ្ឋ​ និង​ឯកជន​បាន​ខិត​ខំ​រៀប​ចំ​យុទ្ធ​សាស្ត្រ​ផ្សេង​ៗ​ដើម្បី​ទាក់​​ទាញ​សិស្សា​នុ​សិស្ស​ដ៏​តិច​តួច​នេះ​មក​ចូល​រៀន​នៅ​ក្នុង​សា​កល​វិទ្យាល័យ​របស់​ខ្លួន។​សាកល​វិទ្យាល័យ​ខ្លះ​បាន​បន្ថែម​យុទ្ធ​សាស្ត្រ​ថ្មី​ៗ​លើ​ផែន​ការ​យុទ្ធ​សាស្ត្រ​ចាស់​ហើយ​ខ្លះ​ទៀត​បាន​បង្កើត​យុទ្ធ​សាស្ត្រ​ថ្មី​ទាំង​ស្រុង​តែ​ម្តង។