ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វេទិកាសាធារណៈនឹងត្រូវធ្វើឡើងញឹកញាប់នៅទូទាំងប្រទេស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៣
អាជ្ញាធរដែនដី ស្វាគមន៍ការប្រកាសរបស់រដ្ឋាភិបាល ដែលជម្រុញឲ្យមានការរៀបចំវេទិការសាធារណៈ ឲ្យកាន់តែច្រើន និងមាននិរន្តរភាព ខុសពីអាណត្តិមុន ដែលមានកង្វះខាត ក្នុងការដោះស្រាយវិបត្តិថ្នាក់មូលដ្ឋាន។ ដោយមានការគាំទ្រពីបក្សប្រឆាំង វេទិកាសាធារណៈដែលនឹងត្រូវធ្វើឲ្យបាន១ដងក្នុងមួយខែ សម្រាប់ភូមិនីមួយៗនោះ ត្រូវបានស្នើឲ្យ អាជ្ញាធរត្រូវតែទទួលយកសំណូមពរ ហើយត្រូវមានការដោះស្រាយជូនម្ចាស់ឆ្នោត។ ជាមួយគ្នានេះ អង្គការក្រៅរដ្ឋាភិបាលក៏ចង់បានផងដែរនូវការធ្វើវេទិកានេះ រយៈពេល៣ខែម្តង ដើម្បីទុកឱកាសឲ្យក្រុមប្រឹក្សាក៏ដូចជាអាជ្ញាធរមានពេលដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឲ្យបានម៉ត់ចត់។