ប្រជានេសាទ​ឃុំ​កោះ​ជីវាំង​ស្នើ​សុំ​ឱ្យ​បើក​ព្រែក​ក្នុង​ឡូត៍​អភិរក្ស​លេខ​២

សំឡេង ០៧:២៩
ផល​ត្រី​នេសាទ​នៅ​ឆ្នាំ​២០១២
ផល​ត្រី​នេសាទ​នៅ​ឆ្នាំ​២០១២ © ចាន់ណា/rfi

នាពេល​ថ្មីៗនេះ ប្រជានេសាទ​ដែល​រស់​នៅ​លើ​ទឹក​និងដែល​ពឹង​ផ្អែកទាំង​ស្រុង​ទៅ​​លើ​របរ​នេសាទ​ក្នុង​បឹង​ទន្លេសាប​ជា​ពិសេស​​ក្នុង​ឃុំ​កោះ​ជីវាំង​​ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់​ដំបង​បាន​នឹង​កំពុង​ប្រឈម​ទៅ​នឹង​បញ្ហា​លំបាក​ក្នុង​ជីវភាព​គ្រួសារ។ ការ​លំបាក​ដែលទើប​​កើត​ឡើង​ក្រោយ​ពេលដែល​រដ្ឋាភិបាល​បាន​សម្រេច​ប្រកាស​បិទ​ឡូត៍​នេសាទ​លេខ​២​ទុក​ជា​តំបន់​អភិរក្ស​ពូជត្រី​ អភិរក្ស​សត្វស្លាប ព្រមទាំង​ទុក​ជា​តំបន់​ស្នូល​របស់​ក្រសួង​បរិស្ថាន។ ប្រជា​នេសាទ​ក្រីក្រ​ទាំងនេះ​​បាន​ស្នើសុំ​ដល់​រដ្ឋា​ភិ​បាល ​ធ្វើ​ការសិក្សា​និង​ពិចារណា​ឡើង​វិញ​ក្នុង​ការ​បើកព្រែក​មួយ​ចំនួន​ក្នុង​ឡូត៍​អភិរក្ស​លេខ​២​ដើម្បី​ទុក​ជា​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាលក្ខណៈគ្រួសារក្នុង​តំបន់​នេះ។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI