បទយកការណ៍

សារៈ​ប្រយោជន៍​និង​ការ​ប្រឈម​ក្នុង​នាម​ជា​សមាជិក​អាស៊ាន

សំឡេង ០៧:៤២
សង្គម​ស៊ីវិល​ក្នុង​វេ​ទិ​កាសេរីភាព​នៃ​ការ​បញ្ចេញគំនិត​ស្តី​ពី​តួ​នា​ទី​និង​ការ​ចូល​រួម​របស់​សង្គម​ស៊ីវិល​ក្នុង​អាស៊ាន
សង្គម​ស៊ីវិល​ក្នុង​វេ​ទិ​កាសេរីភាព​នៃ​ការ​បញ្ចេញគំនិត​ស្តី​ពី​តួ​នា​ទី​និង​ការ​ចូល​រួម​របស់​សង្គម​ស៊ីវិល​ក្នុង​អាស៊ាន ©Lida/RFI

នៅក្នុង​ឆ្នាំ​២០១២នេះ វាគឺជា​ខួប​លើក​ទី​១៣​ដែល​ប្រទេស​កម្ពុជា​ចូល​ជា​សមាជិក​របស់​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ហៅកាត់​ថា​​អាស៊ាន។ ជាមួយ​គ្នា​នោះ​ដែរ​ ប្រទេស​កម្ពុជា​ក៏ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​សមាហរន្ត​កម្ម​អាស៊ាន នៅក្នុង​ឆ្នាំ​២០១៥​ខាង​មុខ។ តើការ​ចូល​ជា​សហគមន៍​តែមួយ​ វាសនា​តែ​មួយ​នឹង​អាច​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ទទួល​បាន​ការ​អភិវឌ្ឍ​និង​ការ​ប្រឈម​យ៉ាង​ដូចម្តេចខ្លះ?​ នេះ​ជា​ប្រធាន​បទ​នៃ​​វេទិកា​សេរីភាព​នៃ​ការ​បញ្ចេញ​គំនិតមួយ​​ ដែល​បាន​រៀបចំឡើង​ដោយ​អង្គការ​​សង្គម​ស៊ីវិល​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។