ដំណោះស្រាយដល់អ្នករងគ្រោះពីទំនប់វារីអគ្គិសនីវៀតណាមដូចជាគ្មានពន្លឺ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៩:៤៥
ទន្លេសេសានជាអាងទឹកដែលប្រទេសវៀតណាមបានសាងសង់ទំនប់ផលិតថាមពលអគ្គិសនីច្រើនគួរសម។ទន្លេសេសានមានប្រភពមកពីប្រទេសជិតខាងកម្ពុជានេះនិងបានហូរកាត់ខេត្តចំនួនពីររបស់កម្ពុជាផងដែរ។ទំបន់វារីអគ្គិសនីនៅប៉ែកខាងលើទន្លេសេសាន បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាតំាងពីឆ្នាំ១៩៩៦មក។ប្រជាពលរដ្ឋខ្មែររស់នៅតាមដងទន្លេសេសានក្នុងឃុំសេសានខេត្តរតនគិរីត្អូញត្អែរថាការប្រែប្រួលរបបទឹកនិងគុណភាពទឹកទន្លេសេសានបានបង្កការលំបាកទំាងផ្នែកសេដ្ឋកិច្ចសុខភាព និងសុវត្ថិភាពដល់ពួកគាត់។