ទំនើបកម្មទូរស័ព្ទដៃនិងម៉ាស៊ីនថតរូបឌីជីតាល់ធ្វើឲ្យប្រកបរបរថតរូបចល័តប្រឈមនឹងការបាត់អាជីព
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៧:៤៦
ម៉ៃ ធែល អ្នកថតរូបចល័តវ័យ៤៨ឆ្នាំបានប្រកបអាជីពថតរូបប្រចាំនៅមុខព្រះបរមរាជវាំងអស់រយៈពេល១៤ឆ្នាំមកហើយកំពុងប្រឈមនឹងការបាត់អាជីពដោយសារតែប្រព័ន្ធបច្ចេកវិជ្ជាកាន់តែទំនើបទៅៗ។ជាទូទៅអតិថិជនដែលបានស្នើឲ្យលោកថតរូបភាគច្រើនជាប្រជាជនដែលឡើងមកពីស្រុកស្រែចំការដោយឡែកអ្នកភ្នំពេញភាគច្រើនថតដោយខ្លួនឯងដោយប្រើទូរស័ព្ទដៃនិងម៉ាស៊ីនថតឌីជីតាល់។ជាមួយគ្នានេះហាងថតរូបមួយចំនួនបានបិទឬក៏ដូរមុខរបរផ្សេង។