អានតួអត្ថបទ
បទយកការណ៍

កម្លំាង​សាមគ្គី​អ្នកភូមិ​បឹងកក់​ឈាន​ដល់​ការ​ចែក​រម្លែក​អាហារ​គ្នា​

សំឡេង ០៨:១៦
ស្រ្តី​អ្នក​ភូមិ​​បឹងកក់​កំពុងចំអិន​អាហារ​ដើម្បីទទួលទាន​រួមគ្នា
ស្រ្តី​អ្នក​ភូមិ​​បឹងកក់​កំពុងចំអិន​អាហារ​ដើម្បីទទួលទាន​រួមគ្នា RFI/Im Navin
ដោយ៖ អ៊ឹម ណាវិន
១២ នាទី

កន្លង​មក ​គេ​ធ្លាប់​តែ​បានដឹងបានឃើញ​ពី​កម្លំាង​សាមគ្គីគ្នា រវាង​ស្រ្តី​អ្នកភូមិ​បឹងកក់ ក្នុងការ​​ចេញ​ទៅ​ត​វ៉ា​ការពារ​ផ្ទះសម្បែង នៅក្នុង​ជម្លោះ​ដីធ្លី​កណ្តាលទីក្រុង​ជាមួយ​ក្រុមហ៊ុន ស៊ូកាអូអ៊ីន។ នៅ​ពី​ក្រោយនេះ ក៏មាន​កម្លំាងសាមគ្គី​មួយទៀត​នៅពេល​ពួកគាត់​មាន​បញ្ហា​រួមគ្នា​តែ​មួយ ​កម្លំាង​សាមគ្គី របស់ពួកគាត់កាន់ខ្លំាង និងស៊ីជម្រៅថែមទៀត ពីព្រោះ​នៅពេលនេះ អ្នក​ភូមិ​បឹង​កក់ កំពុងបង្កើតឲ្យមានការទទួលទានអាហាររួមគ្នា។ អាហារពីរពេល​ក្នុងមួយថ្ងៃត្រូវ​បាន​ពួក​គាត់​ប្រមូ​ល​ធនធានគ្នា ដើម្បីចំអិនសម្រាប់អ្នកភូមិបឹងកក់ណា ដែលមាន​បញ្ហា​ជីវភាព​​ទទួល​ទាន​​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ