បទយកការណ៍

ស្វែង​រក​គ្រួសារ​គម្រូ​នៃ​អ្នក​ប្រើ​ប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​កម្ពុជា ​អត្រា​មរណភាព​របស់​មាតា​ដែល​រំលូត​កូន​​ដោយ​គ្មាន​សុវត្ថិភាព​នៅ​តែ​មាន​កម្រិត​ខ្ពស់ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតែ​មានការ​ព្រួយ​បារម្ភចំពោះ​គ្រោះ​ថ្នាក់​ដែល​អាច​កើតមាន​ទៅលើ​​អ្នក​ប្រើប្រាស់​មធ្យោបាយ​ពន្យា​កំណើត។ ដើម្បី​ចូល​រួម​លើក​កំពស់​​បន្ថែម​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ជន​បទ​ ​ជាពិសេស​ទាក់​ទង​នឹង​ជម្រើស​​ការ​ពន្យា​រកំណើត​ ជម្រើស​សុខភាព​​ផ្លូវ​ភេទ​និង​សុខភាព​បន្តពូជ​ កម្ម​វិធី​នៃ​ការប្រកួត​ប្រជែង​​ស្វែងរក​គ្រួសារ​​អ្នក​ប្រើប្រាស់​មធ្យោបាយ​ពន្យា​កំណើត​គម្រូ​មួយ​ ​ត្រូវបានគេ​រៀប​ចំ​ធ្វើ​ឡើង​​ដោយ​អង្គការ​ម៉ារីស្តុប​អន្តរជាតិ​កម្ពុជា នៅក្នុង​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្តាល ​នៅដើម​សប្តាហ៍នេះ។

ទិដ្ឋភាពទីក្រុង​ភ្នំពេញមើល​ពី​លើ
ទិដ្ឋភាពទីក្រុង​ភ្នំពេញមើល​ពី​លើ RFI/Khmer