បទយកការណ៍

លោក​ឆាំង​ យុ ​អះអាង​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ឯក​សារ​របស់​ខ្លួន

សំឡេង ០៧:០៨
លោក ឆាង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
លោក ឆាង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ © អឹម​ណាវិន

ទោះបីជា​សាលដីកា​ចុងក្រោយ​នៃ​ការ​ផ្តន្ទាទោស​ឌុច​អោយ​ជាប់​គុក​មួយ​ជីវិត​ត្រូវ​បាន​ប្រកាស​ជា​ស្ថាពរ ប៉ុន្តែ​ដំណើរការ​កាត់​ទោស​ក្នុង​សំណុំរឿង​០០២ ដែល​មាន​មេដឹកនាំ​កំពូលៗ​​ចំនួន​បីរូប​​ គឺ​លោក​នួន ជា ខៀវ​សំផន​ និង​អៀង សារី​ នៅតែ​បន្ត​ធ្វើ​ឡើង។ ចូល​មក​ដល់​សប្តាហ៍ទី​៦នៃ​ដំណើរការ​សវនាការ​សាលាដំបូង​នៃ​សាលាក្តីខ្មែរក្រហម អង្គជំនុំជម្រះបាន​បន្ត​ពិភាក្សា​ដេញដោលពី​​យថា​ភាព​នៃ​ឯកសារ​ភស្តុតាង ដែល​ផ្តល់​ជូន​ដោយ​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ហៅកាត់​ថា​DC-CAM។ ទោះបីជា​ដំណើរ​ការ​​សាក​សួរ​ហាក់​ដូចជា​មាន​ភាព​ស្មុគស្មាញ​និង​ច្រំដែល​ៗ ប៉ុន្តែ ​​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ បាន​អះ​អាង​​ថា​ ការ​បញ្ជាក់​អំពី​ភាព​ត្រឹមត្រូវ​នៃឯកសារ​របស់​លោក​ឆាំង យុ​ ប្រធាន​មជ្ឈ​មណ្ឌល​​ឯកសារ​កម្ពុជា ពិតជាមាន​សារៈសំខាន់ខ្លាំង​​ណាស់​ក្នុង​ការ​ដាក់​បន្ទុក​ទៅលើ​ជន​ជាប់​ចោទ។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI