ស្តាប់ RFI ជាខេមរភាសាតាមទូរស័ព្ទនៅសហរដ្ឋអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ដើម្បីពង្រីកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ វិទ្យុបារាំងអន្តរជាតិ RFI ទើបបង្កើនដៃគូជាមួយក្រុមហ៊ុន AudioNow ដើម្បីឲ្យអ្នកស្តាប់ នៅសហរដ្ឋអាមេរិក អាចស្តាប់ការផ្សាយជាខេរមភាសាតាមទូរស័ព្ទ។ គឺជាការស្តាប់តាមទូរស័ព្ទ ដោយមិនចាំបាច់មានប្រព័ន្ធ 3G ឬប្រព័ន្ធអ៊ីនធ័រនែត។
ចាប់ពីពេលនេះតទៅ លោកអ្នក ដែលនៅសហរដ្ឋអាមេរិក អាចស្តាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំង RFI តាមទូរស័ព្ទ ដោយហៅទៅលេខ (832) 999-1735 ក្នុងតម្លៃដូចការទូរស័ព្ទក្នុងស្រុកធម្មតា។ ការស្តាប់នេះអាចធ្វើឡើង ដោយប្រើទូរស័ព្ទដៃប្រភេទណាក៏បាន (មិនចាំបាច់ត្រូវតែមានទូរស័ព្ទដៃប្រភេទ Smartphone) និងមិនចាំបាច់មានប្រព័ន្ធ 3G ឬអ៊ីនធ័រនែតនោះទេ។
កម្មវិធីស្តាប់តាមទូរស័ព្ទនេះ ធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការជាដៃគូ រវាង RFI និងក្រុមហ៊ុន AudioNow (www.audionow.com) ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្សព្វផ្សាយកម្មវិធីវិទ្យុ តាមទូរស័ព្ទដៃ នៅសហរដ្ឋអាមេរិក។
បច្ចុប្បន្ននេះ ក្រៅពីការផ្សាយជាខេមរភាសា AudioNow ទទួលធ្វើការផ្សាយ នូវកម្មវិធីជាច្រើនផ្សេងទៀតរបស់វិទ្យុបារាំងអន្តរជាតិ RFI រួមមាន៖
(832) 225-5297 RFI ជាភាសាអង់គ្លេស (ព័ត៌មានចុងក្រោយ)
(832) 225-5295 RFI ជាភាសាអេស្ប៉ាញ (ព័ត៌មានចុងក្រោយ)
(832) 225-5299 RFI ជាភាសាបារាំង (ការផ្សាយផ្ទាល់ ២៤ម៉ោង លើ២៤ម៉ោង)
(832) 225-5298 RFI ជាភាសាបារាំង (ព័ត៌មានចុងក្រោយ)
(213) 493-0290 RFI អាហ្វ្រិកជាភាសាបារាំង (ការផ្សាយផ្ទាល់ ឬព័ត៌មានចុងក្រោយ)
(832) 225-5292 RFI ជាភាសា Haoussa (ព័ត៌មានចុងក្រោយ)
(832) 999-1735 RFI ជាភាសាខ្មែរ (ព័ត៌មានចុងក្រោយ)
(832) 225-5291 RFI ជាភាសាចិន (ព័ត៌មានចុងក្រោយ)
(832) 225-5294 RFI ជាភាសាពែរស៍ (ព័ត៌មានចុងក្រោយ)
(213) 992-4240 RFI ជាភាសាព័រទុយហ្កាល់ (ព័ត៌មានចុងក្រោយអាហ្វ្រិក ឬព័ត៌មានចុងក្រោយប្រេស៊ីល)
(832) 999-1736 RFI ជាភាសារុស្ស៊ី (ព័ត៌មានចុងក្រោយ)
(832) 225-5293 RFI ជាភាសា Swahili (ព័ត៌មានចុងក្រោយ)
(832) 225-5296 RFI ជាភាសាវៀតណាម (ព័ត៌មានចុងក្រោយ)
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ