ស្តាប់វិទ្យុបារាំង RFI ខេមរភាសាតាមទូរស័ព្ទដៃ iPhone
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកអ្នកដែលមានទូរស័ព្ទប្រភេទ iPhone អាចស្តាប់កម្មវិធីផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា តាមរយៈកម្មវិធី RFI PURE RADIO ដែលមាននៅក្នុង App Store។ តាមរយៈកម្មវិធីនេះ លោកអ្នកអាចស្តាប់ការផ្សាយពេញមួយម៉ោងរបស់ RFI ឬក៏អាចជ្រើសរើសស្តាប់កម្មវិធីណាមួយក៏បាន។ ខាងក្រោមនេះ គឺជារបៀបបញ្ចូលកម្មវិធី RFI PURE RADIO។
កម្មវិធី RFI PURE RADIO គឺជាកម្មវិធីដែលរៀបចំឡើងដោយ RFI ផ្ទាល់។ ជាកម្មវិធីសម្រាប់ស្តាប់វិទ្យុ RFI តាមទូរស័ព្ទដៃ iPhone។
ដើម្បីបញ្ចូលកម្មវិធីនេះទៅក្នុង iPhone របស់លោកអ្នក សូមចូលទៅក្នុង App Store ហើយស្វែងរក "RFI PURE RADIO"។
បន្ទាប់មក លោកអាចបើកស្តាប់ RFI ដោយជ្រើសរើសយក "ភាសាខ្មែរ" ក្នុងចំណោមភាសាទាំងអស់ ចំនួន ១២។
លោកអ្នកអាចជ្រើសរើសស្តាប់កម្មវិធីផ្សាយចុងក្រោយរបស់RFI ខេមរភាសាក៏បាន (ព័ត៌មានថ្មីចុងក្រោយ) ឬក៏អាចជ្រើសរើសយកកម្មវិធីផ្សាយណាមួយជាក់លាក់ក៏បាន (កម្មវិធីទាំងអស់ តាម Podcasts)។
នៅក្នុងកម្មវិធីផ្សាយរបស់យើង ក៏មាន "កម្មវិធីផ្សាយប្រចាំថ្ងៃ" ផងដែរ ដែលជាការផ្សាយពេញមួយម៉ោង ដែលមាន ៣លើក ក្នុងមួយថ្ងៃ៖ ពេលព្រឹក ម៉ោង ៧ ដល់ម៉ោង ៨, ពេលរសៀល ម៉ោង ១ ដល់ម៉ោង ២ និងពេលយប់ ម៉ោង ៧ ដល់ម៉ោង ៨។
***បញ្ជាក់ ៖ អក្សរ Khmer Unicode មានដំណើរការល្អ នៅលើ iPhone ដែលមានប្រព័ន្ធចាប់ពី iOS7 ឡើងទៅ។ ចំពោះ iOS ទាបជាងនេះអាចនៅមានបញ្ហា ដែលក្រុមបច្ចេកទេសរបស់យើងកំពុងតែកែតម្រូវ។ សូមអភ័យទោសចំពោះបញ្ហានេះ!!!
ចង់ដឹងបន្ថែមអំពី RFI PURE RADIO សូមចុចត្រង់នេះ ដើម្បីចូលទៅក្នុង App Store
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ