កម្ពុជា
ពិធីបុណ្យអង្ករកម្ពុជា នឹងធ្វើនៅខេត្តសៀមរាប
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការបើកសម្ពោធពិធីបុណ្យអង្ករកម្ពុជា នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១១ តុលា នៅខេត្តសៀមរាប។ ពិធីបុណ្យនេះនឹងធ្វើការបង្ហាញនូវការអភិវឌ្ឍន៍សំខាន់ៗនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីលើកកម្ពស់អង្ករកម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងបង្ហាញពីជោគជ័យសំខាន់ៗជាច្រើន របស់អង្ករកម្ពុជា ដូចជាការឈ្នះនូវពានរង្វាន់អង្ករល្អបំផុតលើពិភពលោកឆ្នាំឈ២០១២ ជាដើម។ ពិធីបុណ្យអង្ករលើកទីមួយនេះ នឹងបើកអោយចូលរួមដោយឥតគិតថ្លៃ ចាប់ពីម៉ោង ៩និង៣០នាទី ដល់ម៉ោង ៨យប់ ដោយមានការផ្តល់ជូននូវកម្មវិធីល្បែងកម្សាន្ត និងការសម្តែងបង្ហាញពីសារៈសំខាន់នៃអង្ករជាដើម។