លោក រស់ សាលីន៖ បេក្ខជនប្រលងបាក់ឌុប លើកទី២ អវត្តមានច្រើន ដោយសារតែសមត្ថភាពមិនដល់
ចុះផ្សាយនៅថ្ងៃ៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង នៅថ្ងៃអង្គារនេះ គឺលោក រស់សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ការប្រលងបាក់ឌុប លើកទី២ រយៈពេលពីរថ្ងៃ នៅថ្ងៃទី១៣ និងថ្ងៃទី១៤តុលា បានបិទបញ្ចប់ ដោយមិនមានភាពអសកម្មអ្វីកើតឡើង គួរឲ្យកត់សម្គាល់ទេ។ ប៉ុន្តែក្នុងរយៈពេលពីរថ្ងៃនេះ បេក្ខជន អវត្តមាន មិនទៅប្រលង មានចំនួន ៧៣៦៤ នាក់ ក្នុងចំណោមបេក្ខជនសរុបជាង ៦ ម៉ឺននាក់។ បេក្ខជនប្រលងបាក់ឌុប លើកទី២ អវត្តមានច្រើនដូច្នេះ ត្រូវបានលោក រស់ សាលីន លើកឡើងថា ភាគច្រើនជាបេក្ខជនស្វ័យរិន ហើយមកពីបេក្ខជនទាំងនោះ យល់ថា សមត្ថភាពមិនគ្រប់គ្រាន់ ខណៈដែលក្រសួងអប់រំ បន្តរឹតបន្តឹងវិន័យ ក្នុងពេល។