ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី​ដាក់ចេញ​គម្រោង​របស់ខ្លួន​ផ្ទាល់​នៃ​សេចក្តីសម្រេច​ជុំវិញ​ប្រទេស​ស៊ីរី

សំឡេង ០៦:២២
រុស្ស៊ី និង​ចិន​ ធ្លាប់​បាន​ប្រើ​សិទ្ធិវ៉េតូ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​ថ្កោលទោស​រដ្ឋាភិបាល​ស៊ីរី
រុស្ស៊ី និង​ចិន​ ធ្លាប់​បាន​ប្រើ​សិទ្ធិវ៉េតូ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​ថ្កោលទោស​រដ្ឋាភិបាល​ស៊ីរី AFP

គម្រោង​សេចក្តីសម្រេច​នេះ​ ដែល​រុស្ស៊ី​ទើប​ដាក់ជូន​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. បាន​ញ៉ាំងឲ្យ​បណ្តា​ប្រទេស​បស្ចិមលោក​ភ្ញាក់ផ្អើល​ក្រៃ ពីព្រោះ​រាល់តែ​គម្រោង​មុនៗ​បែបនេះ ពី​ខាង​បស្ចិមលោក គឺ​តែង​ត្រូវ​តំណាង​របស់​ម៉ូស្គូ​ច្រានចោល។ ទោះបី​ឯកសារ​របស់​រុស្ស៊ី ស្នើឲ្យ​ថ្កោលទោស ទាំង​របប​លោក​ប្រធានាធិបតី Bachar Assad ទាំង​ភាគី​ប្រឆាំង​នៅ​ស៊ីរី​ ដែល​រងគ្រោះ​នឹង​អំពើហិង្សា​នៃ​របបនេះ​ក្តី ក៏​បស្ចិមលោក​បាន​សំដែង​ទៅហើយ​នូវ​ភាព​ត្រៀមខ្លួន​ធ្វើការ​ផ្លាស់ប្តូរ​យោបល់​ជុំវិញ​សំណើនោះ។