រុស្ស៊ី-ស៊ីរី
រុស្ស៊ីដាក់ចេញគម្រោងរបស់ខ្លួនផ្ទាល់នៃសេចក្តីសម្រេចជុំវិញប្រទេសស៊ីរី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គម្រោងសេចក្តីសម្រេចនេះ ដែលរុស្ស៊ីទើបដាក់ជូនក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានញ៉ាំងឲ្យបណ្តាប្រទេសបស្ចិមលោកភ្ញាក់ផ្អើលក្រៃ ពីព្រោះរាល់តែគម្រោងមុនៗបែបនេះ ពីខាងបស្ចិមលោក គឺតែងត្រូវតំណាងរបស់ម៉ូស្គូច្រានចោល។ ទោះបីឯកសាររបស់រុស្ស៊ី ស្នើឲ្យថ្កោលទោស ទាំងរបបលោកប្រធានាធិបតី Bachar Assad ទាំងភាគីប្រឆាំងនៅស៊ីរី ដែលរងគ្រោះនឹងអំពើហិង្សានៃរបបនេះក្តី ក៏បស្ចិមលោកបានសំដែងទៅហើយនូវភាពត្រៀមខ្លួនធ្វើការផ្លាស់ប្តូរយោបល់ជុំវិញសំណើនោះ។