រលកប្រឆាំងនឹងលទ្ធផលបោះឆ្នោតសភាញ៉ាំងអាជ្ញាធរឲ្យរឹតបន្តឹងការប្រើអ៊ិនធ័រណែត
មូលហេតុមកពីពិតជាតាមរយៈបណ្តាញសង្គម បែបយ៉ាង Facebook,Twitter ដែលនាប៉ុន្មានថ្ងៃចុងក្រោយ មានកេណ្ឌបានទាំងពាន់ៗនាក់ ប្រជាពលរដ្ឋរុស្ស៊ីណា ដែលទោមនស្សនឹងលទ្ធផលនៃការបោះឆ្នោតសភាកន្លងទៅ ឲ្យទៅជួបជុំគ្នា នៅតាមទីលាននៃសង្កាត់កណ្តាលរដ្ឋធានីម៉ូស្គូ ធ្វើមិទ្ទិញនិងបាតុកម្មប្រឆាំងទល់នឹងការក្លែងបន្លំសន្លឹកឆ្នោត ដោយ គ.ជ.ប. ឲ្យបក្សកាន់អំណាចឈ្នះដដែល។
ចុះផ្សាយនៅថ្ងៃ៖
ទោះបីក្នុង៣ថ្ងៃកន្លងទៅ ប៉ូលិសបានវាតប្រតិបត្តិការចាប់ពួកបាតុករប្រឆាំងបែបនេះ អស់ជិត១.០០០នាក់ ចាប់តាម “បទរឹងទទឹងទល់នឹងបង្គាប់របស់អាជ្ញាធរ” ក្តី ក៏ឥឡូវ តាមរយៈ បណ្តាញសង្គម Поместить ссылку в Facebook" href="http://www.facebook.com/sharer.php?u=http://www.bbc.co.uk/russian/russia/2011/12/111207_russia_protests_media_coverage.shtml?print=1&t=BBCRussian.com+-+%D0%9F%D1%80%D0%BE%D1%82%D0%B5%D1%81%D1%82%D1%8B%20%D0%BE%D0%BF%D0%BF%D0%BE%D0%B7%D0%B8%D1%86%D0%B8%D0%B8%20%D0%B2%20%D0%A0%D0%BE%D1%81%D1%81%D0%B8%D0%B8:%20%D0%B8%D0%BD%D1%82%D0%B5%D1%80%D0%BD%D0%B5%D1%82%20%D0%BA%D0%B8%D0%BF%D0%B8%D1%82,%20%D0%A2%D0%92%20%D0%BC%D0%BE%D0%BB%D1%87%D0%B8%D1%82">Facebook និង Поместить ссылку в Twitter" href="http://twitter.com/home?status=http://www.bbc.co.uk/russian/russia/2011/12/111207_russia_protests_media_coverage.shtml?print=1">Twitter កំពុងតែប្រព្រឹត្តទៅ ការប្រកូកប្រកាសឲ្យពួកអ្នកតវ៉ាទល់នឹងលទ្ធផលនៃការបោះឆ្នោតនោះ ក្នុងថ្ងៃសៅរ៍ទី១០ធ្នូខាងមុខ ទៅរួមប្រជុំជាថ្មីក្នុងអង្គមិទិ្ទញ នៅលើទីលានចំកណ្តាលក្រុងម៉ូស្គូ ហៅថា “ទីលានបដិវត្តន៍” ដែលស្ថិតនៅក្បែរវិមានក្រេមឡាំងតែម្តង។
តាមព្យាករណ៍ កាសែតលេខថ្ងៃនេះ ក្នុងមិទ្ទិញថ្ងៃសៅរ៍ខាងមុខ អាចមានមនុស្សចូលរួម ដល់ ២០.០០០នាក់ឯណោះ។ អាជ្ញាធរកំពុងចាត់វិធានការបង្ការជាមុនទៅហើយ បែបយ៉ាង បញ្ជូនចូលក្នុងរដ្ឋធានី គឺទ័ពមហាផ្ទៃទាំងឡានៗ ដែលតាមការថ្លែងដោះសារ នៃអ្នកនាំពាក្យផ្លូវការរបស់ក្រសួងមហាផ្ទៃលោក Vassily Panchenkov គឺតែក្នុងគោលដៅធានាសុវត្ថិភាព និងសន្តិសុខដល់ប្រជាពលរដ្ឋ ព្រមទាំងរក្សាសណ្តាប់ធ្នាប់សង្គម។
ចំណែកលោកឧត្តមសេនីយ៍ Alexei Moshkov ប្រធាន “ស្ថាប័នមហាផ្ទៃរុស្ស៊ីខាងប្រយុទ្ធទល់ឧក្រិដ្ឋកម្មតាមបណ្តាញអ៊ិនធ័រណែត” បានថ្លែងថ្ងៃនេះថា បណ្តាញសង្គមជាគ្រោះថ្នាក់គំរាមដល់គ្រឹះមូលដ្ឋានផ្ទាល់របស់សង្គម។ ពីព្រោះតាមយោបល់គាត់ គឺមិនអាចរកមុខឃើញឡើយ ម្ចាស់នៃការប្រកូកប្រកាស ផ្សព្វផ្សាយតាមបណ្តាញនេះ។ ម៉្លោះហើយបានជាគាត់អំពាវនាវឲ្យពួកគេទាំងនោះទៅចុះឈ្មោះពិតរបស់គេ និងអាសយដ្ឋានមែនពិតរបស់គេទៅ ហើយសរសេរឆ្លើយឆ្លងគ្នាស្រេចតែចិត្តទៅ បើសិនជាគេជាមនុស្សសុចរិតទៀងត្រង់ ជាអ្នកគោពច្បាប់ រួចគ្រាន់តែទិតៀនស្ថាប័នគាត់ គឺគ្មាននរណាស្វែងរកចាប់គេឡើយ។
ទាក់ទងនឹងរឿងនេះ គួរកត់សម្គាល់ថា មានតែតាមបណ្តាញសង្គមប៉ុណ្ណោះ ដែលអ្នកស្រុក នៅរុស្ស៊ី អាចមើលឃើញមិទ្ទិញ និងបាតុកម្មភ្លូកទឹកភ្លូកដី នាប៉ុន្មានថ្ងៃចុងក្រោយប្រឆាំងបក្សកាន់អំណាច ដែលដឹកនាំដោយ លោកប្រធានាធិបតីមេដវេដេវ និងលោកនាយករដ្ឋមន្ត្រីពូទីន។
ទូរទស្សន៍ជាតិរុស្ស៊ីវិញបញ្ចាំងតែមិទ្ទិញមានគ្នាដល់១ម៉ឺននាក់ ចាត់ចែងឡើងដោយចលនាយុវជន ដែលគាំទ្របន្ទាត់នយោបាយវិមានក្រេមឡាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ