បណ្តឹងរបស់គណបក្សសមរង្សីក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់រយៈពេលជាងដប់ថ្ងៃ ប្រជាជនខ្មែររង់ចាំមើលលទ្ធផលនៃការបោះឆ្នោតយ៉ាងអន្ទះសា។ ប៉ុន្តែ ការប្រកាសលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងលើនេះ មានភាពយឺតយ៉ាវដោយសារតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើការសម្រេចផ្ទៀងផ្ទាត់សន្លឹកឆ្នោត បែងចែកអាសនៈ និងជាពិសេសត្រូវដោះស្រាយនូវបណ្តឹងរបស់គណបក្សមួយចំនួន។ នៅក្នុងចំណោមបណ្តឹងជាង៥០ពាក្យបណ្តឹង បណ្តឹងរបស់គណបក្សសមរង្សីមានរហូតដល់ជាង៤៥បណ្តឹង។ គណបក្សសមរង្សីក៏ធ្លាប់ប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទីបីនេះផងដែរ ទោះបីជាការប្រកាសលទ្ធផលជាផ្លូវការមិនទាន់ត្រូវបានធ្វើឡើងយ៉ាងណាក៏ដោយ។