បទយកការណ៍

ផ្ទៃ​វត្ត​សាមគ្គី​រង្សី​តូច​ធៀប​នឹង​វត្ត​ដទៃ ​តែ​មាន​អ្នក​ទៅ​ដាក់​បិណ្ឌ​ច្រើន

សំឡេង ០៨:៤១
សកម្មភាពរាប់បាតរបស់ប្រជាពលរដ្ឋនៅឯវត្តសាមគ្គីរង្សី។
សកម្មភាពរាប់បាតរបស់ប្រជាពលរដ្ឋនៅឯវត្តសាមគ្គីរង្សី។ RFI

ពិធី​ដាក់​បិណ្ឌ​ថ្ងៃ​ទី​មួយ​នៅ​វត្ត​សាមគ្គី​រង្សី ​មាន​មនុស្ស​ច្រើន​កុះករ​ដូចជា​វត្ត​មួយ​ចំនួន​ទៀត​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែរ។ ​គណៈ​កម្មការ​អារ៉ាម​ដែល​សំបូរ​ដោយ​ព្រះ​សង្ឈ​កម្ពុជា​ក្រោម​គង់​នៅ​នេះ​ កត់​សម្គាល់​ថា​ ថ្ងៃ​ដំបូង​នៅ​នៃ​ការ​ដាក់​បិណ្ឌ​ឆ្នាំ​នេះ ​មាន​អ្នក​ទៅ​ដាក់​បិណ្ឌ​ច្រើន​ជាង​ថ្ងៃ​ដំបូង​កាល​ពី​ឆ្នាំ​ទៅ​ ដោយ​សារ​វត្ត​នេះ​កាន់​តែ​មាន​គេ​ស្គាល់​ច្រើន។ ​ស្គាល់​ច្រើន​តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​ប្រជាជន​នៅ​តាម​បណ្តារ​ខេត្ត​នានា​ឡើង​មក​ស្នាក់​នៅ ​ដើម្បី​តវ៉ា​ពី​ការ​រំលោភ​ដី​ធ្លី​របស់​ពួក​គេ។ 

ផ្សាយពាណិជ្ជកម្ម

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI