ភ្ញៀវប្រចាំថ្ងៃ
លោក ស ខេង៖«ខ្ញុំសង្ឃឹមថា ក្រោយមហាបាតុកម្មនេះ នឹងមានការចរចារឡើងវិញ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃពុធទី២៣តុលានេះ គឺលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅថ្ងៃទីមួយនៃមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានអះអាងថា ស្ថានភាពសន្តិសុខមានសភាពធម្មតា។ លោកបានបញ្ជាក់ថា លោក សម រង្ស៊ី និងរូបលោក បានទាក់ទងគ្នាតាមទូរស័ព្ទដើម្បីជជែកគ្នាអំពីការសហការគ្នា ដើម្បីធ្វើយ៉ាងណា បញ្ចៀសហិង្សាជាយថាហេតុ។ ទាក់ទងនឹងបញ្ហានយោបាយវិញ លោក ស ខេង បានថ្លែងសង្ឃឹមថា ការចរចារឡើងវិញរវាងគណបក្សជាប់ឆ្នោតទាំងពីរ នឹងអាចកើតមានឡើង ក្រោយការបិទបញ្ចប់មហាបាតុកម្មអហិង្សានេះ។