អានតួអត្ថបទ
អ.ស.ប.

ក្រុម​ប្រឹក្សាសន្តិសុខ អ.ស.ប. អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើហិង្សា

ពិធី​ដង្ហែ​សព​បាតុករ​ប្រឆាំង​​នៅ​យេម៉ែន
ពិធី​ដង្ហែ​សព​បាតុករ​ប្រឆាំង​​នៅ​យេម៉ែន REUTERS/Ahmed Jadallah
ដោយ៖ វីនស្តុន រតនា
1 នាទី

ក្រុម​ប្រឹក្សាសន្តិសុខ អ.ស.ប.នៅថ្ងៃសៅរ៍​ ២៤ កញ្ញា​ម្សិលមិញ បានអំពាវនាវ ឲ្យ​​បញ្ឈប់​អំពើហិង្សានៅ យេម៉ែន ជាទីដែលមាន​មនុស្សយ៉ាងតិច ៤០នាក់​​បាន​ស្លាប់​នៅទីក្រុង Sanaa នៅ​ថ្ងៃ​បន្ទាប់​​ពី​ការ​​វិលត្រឡប់​មកវិញ គួរ​ឲ្យ​ភ្ញាក់ផ្អើល របស់លោក​ប្រធានាធិបតី Ali Abdallah Saleh ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ ​ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​អំពាវ​នាវ​គ្រប់​ភាគី​ឱ្យ​”​ ទាត់​ចោល​អំពើ បដិសេធ​​ហិង្សា​ រួម​ទាំង​ហិង្សា​ធ្វើ​ទៅ​លើ​ជន​ស៊ីវិល​ស្លូត​ត្រង់​និង​គ្មាន​អាវុធ​”​និង​បាន​សុំ​ឱ្យ​មាន​”​ ដំណើរ​អន្តរកាល​ប្រជាធិបតេយ្យ​ “​។

ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​បាន​កើត​មាន​ នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ នៅ​ទី​ក្រុង​Sanaa​ជា​ទី​ដែល​មាន​មនុស្ស​យ៉ាង​តិច​៤០​នាក់​បាន​ស្លាប់​ នៅ​ថ្ងៃ​បន្ទាប់​ពី​មាន​ការអំពាវ​នាវ​ឱ្យ​បញ្ឈប់​ហិង្សា​ពី​ខាង​លោក​ប្រធានាធិបតី​Saleh​ នៅ​ពេល​វិល​ត្រឡប់​មក​វិញ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល នៅ​ថ្ងៃ​សុក្រ​២៣​កញ្ញា​ បន្ទាប់​ពី​អវត្តមាន​ជាង​បី​ខែ​មក​។​ការ​នេះ​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​១៧៤​នាក់​ ចាប់​តាំង​ពី​មាន​អំពើ​ហិង្សា​ នៅ​ថ្ងៃ​អាទិត្យ​១៨​កញ្ញា​មុន​ នៅ​រដ្ឋ​ធានី​Sanaa​។

ទោះ​បី​ជា​គាត់​បាន​អនុញ្ញាត​ឱ្យ​លោក​អនុ​ប្រធានាធិបតី​របស់​គាត់​ធ្វើ​ការចរចា​ ដើម្បី​រក​ច្រក​ចេញ​ពី​វិបត្តិ​ក្តី​ ​ ​ ក៏​លោក​Saleh​បាន​វិល​ត្រឡប់​មក​កាន់​ទី​ក្រុង​Sanaa ​វិញ​ នៅ​ថ្ងៃ​សុក្រ​ ​ បន្ទាប់​ពី​ការព្យាបាល​រោគ​និង​ឈប់​សម្រាក​ដោយ​ងើប​ពី​ឈឺ​អស់​រយៈ​ពេល​ជាង​បី​ខែ​មក​ នៅ​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ ​ បន្ទាប់​ពី​បាន​ទទួល​រង​ការវាយ​ប្រហារ​ទៅ​លើ​វិមាន​ប្រធានាធិបតី​របស់​គាត់​ នៅ​ថ្ងៃ​៣មិថុនា​មក​។

ពេល​ត្រឡប់​មក​វិញ​ភ្លាម​ ​ ​ លោក​Saleh​បាន​អំពាវ​នាវ​ឱ្យ​”​ គ្រប់​គណបក្ស​នយោបាយ​និង​យោធា​ឈប់​បាញ់​គ្នា​”​ ​ ប៉ុន្តែ​ការប្រយុទ្ធ​គ្នា​បាន​មាន​សភាព​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​២៣កញ្ញា​។

លោក​Saleh​ដែល​បាន​កាន់​ក្តាប់​រដ្ឋ​អំណាច​ ចាប់​ពី​ឆ្នាំ​១៩៧៨​មក​និង​ជាប់​ចោទ​ពី​បទ​ពុក​រលួយ​និង​គ្រួសារនិយម​ ​ បាន​ប្រឈម​មុខ​ ចាប់​ពី​ខែ​មករា​មក​ម៉្លេះ​ទល់​នឹង​ចលនា​ប្រជាជន​តវ៉ា​ប្រឆាំង​នឹង​របប​គាត់​ នៅ​ទី​ក្រុង​ធំៗ​នៃ​ប្រទេស​យេម៉ែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ