នគរបាលសណ្តាប់ធ្នាប់នៅព្រះវិហារត្រូវអនុញ្ញាតអោយមកបោះឆ្នោតសិន
ចុះផ្សាយនៅថ្ងៃ៖
អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំបញ្ជូនបុគ្គលិកនគរបាលសណ្តាប់ធ្នាប់ដែលជាប់បេសកកម្មក្នុងតំបន់ព្រំដែនព្រះវិហារអោយមកស្រុកកំណើតរបស់ពួកគេវិញនៅថ្ងៃនេះដើម្បីអនុញ្ញាតអោយពួកគេបានបោះឆ្នោតនៅថ្ងៃអាទិត្យ។ ក៏មានដែរកម្លាំងដែលមានលំនៅអចិន្ត្រៃយ៍នៅក្បែរព្រំដែនហើយពួកគេត្រូវបោះឆ្នោតតាមធម្មតានៅតាមការិយាល័យបោះឆ្នោតនៅក្នុងមូលដ្ឋាននោះ។
មានកម្លាំងនគរបាលសណ្តាប់ធ្នាប់យ៉ាងហោចណាស់ ៣០០នាក់ដែលកំពុងប្រចាំការនៅតំបន់ព្រំដែនប្រាសាទព្រះវិហារ ត្រូវអគ្គស្នងការដ្ឋាននគរបាលជាតិអនុញ្ញាតិអោយពួកគេត្រឡប់មកគេហដ្ឋានវិញដែលនៅតាមខេត្តនិងរាជធានីដើម្បីពួកគេបានបោះឆ្នោតនៅថ្ងៃអាទិត្យទី៣មិថុនាខានស្អែកនេះ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយឯកគៀត ចន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
មន្ត្រីជាន់ខ្ពស់នគរបាលជាតិបានបន្តថា ក្រោយពីការបោះឆ្នោតចប់ កំលាំងនគរបាលសណ្តាប់ធ្នាប់ទាំងជាង៣០០នាក់នឹងត្រូវដឹកបញ្ជូនទៅតំបន់ប្រចាំការនៅព្រំដែនប្រាសាទព្រះវិហារវិញ។
នេះគឺចំពោះបុគ្គលិកនគរបាលដែលត្រូវបានបញ្ជូនពីខេត្ត និងរាជធានីភ្នំពេញ។ តាមការអះអាងរបស់លោកឧត្តមសេនីយឯកគៀត ចន្ទថារិទ្ធដដែល បុគ្គលិកនគរបាលដែលមានគេហដ្ឋាននៅក្នុងតំបន់ព្រំដែននោះ ពួកគេនឹងចូលរួមបោះឆ្នោតក្នុងការិយាល័យបោះឆ្នោតក្នុងឃុំមូលដ្ឋានរបស់ពួកគេនៅទីនោះ។
គួរបញ្ជាក់ថា ចាប់ពីមានចរចារដើម្បីដាក់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ ដែលមិនមែនជាកងទ័ពប្រដាប់អាវុធនៅក្នុងតំបន់ព្រំដែនប្រាសាទព្រះវិហារនោះ កម្ពុជាបានត្រៀមកម្លាំងនគរបាលសណ្តាប់ធ្នាប់ជាច្រើននិងបានចាប់ផ្តើមឈរជើងប្រចាំការរួចហើយនៅក្នុងតំបន់ប្រាសាទព្រះវិហារនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ