ក្រោយអំពើហិង្សា បញ្ហានៅតែរុំព័ទ្ធរោងចក្រ SL
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៧:៥១
ក្រោយការព្រឹត្កការណ៍ អំពើហិង្សា ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងមនុស្សរបួសជាច្រើននាក់នោះ កម្មករកម្មការនីនៃរោងចក្រSLជាង១០០នាក់ នៅតែបន្តនាំគ្នាអង្គុយបិទកំណាត់ផ្លូវ៣៧១ ខាងមុខរោងចក្រក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យដដែល។ កម្មករទាំងអស់បានលើកឡើងថា ពួកគេនឹងចូលធ្វើការវិញប្រសិនបើគ្មានកម្មករណាម្នាក់ត្រូវបានបណ្តេញចេញនោះទេ។ កម្មករទាំងអស់ដែលនាំគ្នាអង្គុយនៅមុខរោងចក្រនោះ បានលើកឡើងដែរថាពួកគេមានការធុញទ្រាន់ចំពោះការដោះស្រាយមិនស្រាច់បាច់អស់រយៈពេល៣ខែកន្លងមកហើយ។