បទយកការណ៍

ការងារ​សង្គម​កំពុងតែ​មាន​ប្រជាប្រិយភាព​នៅតាម​ក្រុមហ៊ុន​ឯកជន

សំឡេង ១០:១២
ការ​ប្រមូល​សំរាម និង​សម្អាត​ទី​សាធារណៈ​ ជា​ការងារ​សង្គមកិច្ច​មួយ ដែល​ក្រុមហ៊ុន​ឯកជន​ចូលចិត្ត​ធ្វើ
ការ​ប្រមូល​សំរាម និង​សម្អាត​ទី​សាធារណៈ​ ជា​ការងារ​សង្គមកិច្ច​មួយ ដែល​ក្រុមហ៊ុន​ឯកជន​ចូលចិត្ត​ធ្វើ RFI/Delux Leang

ក្រុមហ៊ុន​ឯកជន​កាន់​តែ​ច្រើន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការងារ​សង្គមកិច្ច។ ការងារ​សង្គមកិច្ច​កំពុង​ក្លាយ​ទៅ​ជា​ការងារ​សំខាន់​មួយ​ដែល​លើក​កំពស់​កិត្តិនាម និង​បង្ហាញ​អំពី​ការទទួល​ខុស​ត្រូវ​នៃ​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​ចំពោះ​សង្គម​ដែល​ពួកគេ​កំពុង​ធ្វើ​អាជីវកម្ម។ ក្រុមហ៊ុន​មួយ​ចំនួន​បាន​ប្រើប្រាស់​សកម្មភាព​សង្គមកិច្ច​នេះ​ធ្វើ​ជា​ការ​ផ្សព្វផ្សាយ​អំពី​ខ្លួនឯង​ជំនួស​អោយ​ការផ្សាយ​ពាណិជ្ជកម្ម​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៀត​ផង។ ប៉ុន្តែ​ ជាទូទៅ គំនិត​របស់​ម្ចាស់​ក្រុមហ៊ុន​ ដែល​បង្កើត​សកម្មភាព​សង្គម​នេះ គឺ​ដើម្បី​ការ​ចែក​រំលែក និង​ការ​ជួយ​គ្នា​បែប​មនុស្ស​ធម៌​នៅ​ក្នុង​សង្គម ឬ​ប្រទេស​ដែល​ពួក​រស់នៅ។