លូស៊ី ឡាបេ នារីបារាំងដែលស្រឡាញ់ចូលចិត្តវប្បធម៌ខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៩:៣៩
កញ្ញា លូស៊ី ឡាបេ នរវិទូ បារាំងបានចិញ្ចឹមចិត្តរហូតបានសម្រេចចងក្រងសៀវភៅមួយក្បាលដែលនិយាយពីរបាំបុរាណខ្មែរ។ ថ្មីៗនេះ "របាំបុរាណខ្មែរ" របស់កញ្ញា លូស៊ី ឡាបេ ត្រូវបានសង្ខេបឲ្យមកខ្លី ងាយស្រួលអាន និងត្រូវបានបោះពុម្ពផ្សាយ ក្នុងគម្រោង ខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា។ នៅដើមឆ្នាំនេះ សៀវភៅ របាំបុរាណខ្មែរនេះទៀត ត្រូវបានបកប្រែនិងបោះពុម្ពផ្សាយជាភាសាបារាំង សម្រាប់ជនជាតិខ្មែរ និងបរទេសដែលមិនចេះភាសាខ្មែរ ប៉ុន្តែ ចង់ស្វែងយល់ពីរបាំបុរាណខ្មែរ។