រាត្រីភ្លក់មុខម្ហូបនាយទាហាន នៅសាលាយោធាក្រុងប៉ារីស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅទីក្រុង ប៉ារីស លោក នុត ណារ៉ាង ឯកអគ្គរាជទូតខ្មែរថ្មីប្រចាំប្រទេសបារាំង និង មន្រ្តីទូតខ្មែរផ្សេងទៀត បានទៅសាលាសង្រ្គាមរបស់បារាំង។ គឺនៅសាលាសង្គ្រាមបារាំង នេះហើយ ដែលនិស្សិតខ្មែរពីររូប ត្រូវរៀនជាមួយសិស្សបរទេសផ្សេងទៀត មកពី ៧២ប្រទេស។ វីរសេនីយ៍ឯក ផា ច័ន្ទរ៉ា ទើបបញ្ចប់ការសិក្សារយៈពេល មួយឆ្នាំកន្លះ និងត្រូវត្រលប់ទៅកម្ពុជាវិញ នៅពាក់កណ្តាលខែនេះ។ ចំណែក វីរសេនីយ៍ទោ មៀន សេដ្ឋាក ជាអ្នកមកបន្តវេន ពីលោក ផា ច័ន្ទរ៉ា ដើម្បីចូលរួមរៀននៅសាលាសង្គ្រាមបារាំង។ កាលពីយប់ម្សិលមិញ នាយទាហានខ្មែរទាំងពីរ មានឧកាសបង្ហាញវប្បធម៌ខ្មែរដល់ ភ្ញៀវបរទេស នៅក្នុងកម្មវិធីរាត្រីភ្លក់មុខម្ហូប ដែល រៀបចំឡើង ដោយនាយទាហាន សិស្សកម្មសិក្សា មកពីគ្រប់ទ្វីប ៧១ ប្រទេស។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ