បទយកការណ៍
លោកសុខ ទូច៖ការងារអ្នកវិភាគនយោបាយដោយវិជ្ជាជីវៈធ្វើឲ្យខ្ញុំរួញផ្លូវដើរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥៥
លោកសុខ ទូច អ្នកវិភាគនយោបាយម្នាក់ដែលសាធារណជនបានស្តាប់សំឡេង ត្រងត្រាប់ចំណេះដឹងពីគាត់រាល់ថ្ងៃនេះ គឺជាកូនចៅអ្នកទីជនបទមួយនៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទំរាំគាត់ទទួលបានសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ ពីប្រទេសរុស្ស៊ី លោក សុខ ទូច បានតស៊ូ ឆ្លងកាត់ការលំបាកជាច្រើនដំណាក់កាល។ គាត់បាននិយាយថា អ្វីដែលជាការវិភាគរបស់គាត់នៅលើបណ្តាញផ្សព្វផ្សាយព័ត៌មានរាល់ថ្ងៃនេះ គឺឈរលើវិជ្ជាជីវៈ និងមនសិការជាកូនខ្មែរ។ ប៉ុន្តែ អាជីពប្រកបដោយវិជ្ជាជីវៈមួយនេះ បែរជាធ្វើឲ្យលោករួញផ្លូវដើរ រួញផ្លូវនិយាយស្តី និងរួញកន្លែងការងារទៅវិញ៕