ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កង​កម្លាំង​នគរបាល​នាំ​គ្នា​ហ្វឹកហាត់​លើ​ទី​លាន​ប្រជាធិបតេយ្យ ជាទី​ដែល​បក្ស​ប្រឆាំង​គ្រោង​ធ្វើ​បាតុកម្ម

សំឡេង ០៧:២៩
ការហ្វឹក​ហាត់​របស់កងកម្លាំងសមត្ថកិច្ច នៅ​ទីលាន​ប្រជាធិបតេយ្យ
ការហ្វឹក​ហាត់​របស់កងកម្លាំងសមត្ថកិច្ច នៅ​ទីលាន​ប្រជាធិបតេយ្យ RFI/Kim Yuthana

ពីរ​ថ្ងៃ​មុន​ការ​ចាប់​ផ្តើម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ប្រដាប់​ដោយខែល ដំបង កាំភ្លើង​បាញ់​គ្រាប់​ផ្សែង និង​ឡានទឹក បាន​នាំ​គ្នា​ធ្វើ​ការ​ហ្វឹកហាត់​សម​នៅ​លើ​ទី​លាន​ប្រជាធិបតេយ្យ ជា​ទី​កន្លែង​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​គ្រោង​រៀប​ចំ​មហា​បាតុកម្ម​សា​ជាថ្មី​ម្តង​ទៀត​ នា​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៣ ខាងមុខ។ ហេតុការណ៍​​ដែល​មិន​ធ្លាប់​មាន​ កងកម្លាំង​ហាត់​សម​នៅ​លើ​ទី​លាន​ប្រជាធិបតយ្យ​យ៉ាង​ដូច្នេះ បាន​បង្ក​ជា​ការ​ព្រួយបារម្ភ​ដល់​អង្គការ​​សង្គម​ស៊ីវិល​ដែល​តាម​ដាន​មើល​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​ខ្លាច​ក្រែង​មាន​ការ​ប៉ះ​ទង្គិច​គ្នា ​រវាង​ក្រុម​សមត្ថកិច្ច និង​ក្រុម​បាតុករ។