ភ្ញៀវប្រចាំថ្ងៃ

មេដឹកនាំ​សហជីព​កម្មករ៖ "សហជីព​ប្រជែង​គ្នា​សុទ្ធតែ​​ក្នុង​បុព្វហេតុ​ដើម្បី​ផល​ប្រយោជន៍​កម្មករ​ដូច​គ្នា"

សំឡេង ១៤:០៦
​លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ស៊ីខាវឌូ ក្នុងបន្ទប់ស្ទូឌីយោ​វិទ្យុ  RFI
​លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ស៊ីខាវឌូ ក្នុងបន្ទប់ស្ទូឌីយោ​វិទ្យុ RFI Visal Ung/RFI

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​លោក​សោម​អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា និង​លោក អាត់ ធន់ ប្រធាន​សហជីព​កម្មករ ស៊ី​ខាវ​ឌូ។ មេដឹក​នាំ​សហជីព​​កម្មករ​ទាំងពី​រ​រូប បាន​ធ្វើ​សកម្មភាព ទាក់ទាញ​កម្មករ​កាត់​ដេរ ឲ្យ​ដើរ​តាម​គោល​នយោបាយ​​របស់​ខ្លួន ក្នុង​បុព្វហេតុ អះអាង​ថា ដើម្បី​ផល​ប្រយោជន៍​កម្មករ​ដូចគ្នា។ ក្រុម​លោក សោម អូន ខំ​ប្រឹង​ទាក់ទាញ មិន​ឲ្យ​កម្មករ ចូល​រួម​ធ្វើ​កូដកម្ម​តវ៉ា​ជា​ថ្មី​ទេ។ រី​ឯ​ក្រុម​សហជីព​កម្មករ​របស់​លោក អាត់ ធន់ បាន​ប្រឹងប្រែង ឲ្យ​កម្មករ​រោងចក្រ ឈប់​ធ្វើ​ការ​ថែម​ម៉ោង ចាប់​ពី​ថ្ងៃ​ទី​២៤​កុម្ភៈ​នេះ ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ ទាមទារ​ឲ្យ​ដោះលែង​បាតុករ ២៣​នាក់ និង​ទាមទារ ឡើង​ប្រាក់ខែ រហូតដល់ ១៦០ ដុល្លារ ជាដើម។