បទយកការណ៍

មនុស្ស​មួយ​ចំនួន​តូច​ជួយ​សង្គម​តាមរយៈ​ការ​ផ្សព្វផ្សាយ​ព្រះធម៌

សំឡេង ០៩:២៥
​មនុស្ស​មួយ​ចំនួន​តូច​កំពុង​លះបង់​ពេល​វេលា និង​ថវិកា​របស់​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​ព្រះ​ពុទ្ធសាសនា​​
​មនុស្ស​មួយ​ចំនួន​តូច​កំពុង​លះបង់​ពេល​វេលា និង​ថវិកា​របស់​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​ព្រះ​ពុទ្ធសាសនា​​ RFI/Channa Siv

បើ​ទោះ​ជា​សង្គម​សេដ្ឋកិច្ច​មាន​ការ​វិវឌ្ឍន៍យ៉ាងលឿន ដែល​តម្រូវ​អោយ​មនុស្ស​ទូទៅ​ខិតខំ​បង្កើត​អាជីវកម្ម និង​សកម្មភាព​ជំនួញ​ផ្សេងៗ​ដើម្បី​ការ​ចិញ្ចឹម​ជីវិត​នោះ ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​តូច​ដែល​កំពុង​លះបង់​ពេលវេលា និង​ថវិកា​របស់​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​ព្រះធម៌​ពុទ្ធ​សាសនា​ទៅ​វិញ។ តាម​មធ្យោបាយ​និង​លទ្ធភាព​ដែល​ពួកគេ​មាន មនុស្ស​មួយ​ចំនួន​តូច​នេះ កំពុង​ព្យាយាម​ពន្លត់​ការ​ប្រកួត​ប្រជែង​ដ៏​ក្តៅគគុក និង​អំពើហិង្សា​នៅក្នុង​សង្គម ដើម្បី​សង្គម​មួយដែល​ស្ងប់ស្ងាត់ ត្រជាក់ និង​សន្តិភាព។