ស៊ន សៀវម៉ីបានលើកមុខមាត់វិស័យកីឡាកម្ពុជា មុនពេលធ្វើជាម្ចាស់ផ្ទះអាស៊ានហ្គេមឆ្នាំ២០២៣
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៩:០៣
ជ័យជំនះនៅព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៧នៅទីក្រុងអ៊ីនឆ័នប្រទេសកូរ៉េខាងត្បូង តាមរយៈកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បាននឹងកំពុងផ្លាស់ប្តូមុខមាត់យ៉ាងខ្លាំង ចំពោះវិស័យកីឡានៅកម្ពុជា។ អស់រយៈពេល៤៤ឆ្នាំហើយ ដែលកម្ពុជាមិនដែលស្គាល់សោះមេដាយ នៅក្នុងក្របខណ្ឌកីឡាប្រចាំទ្វីបអាស៊ី ដែលមានប្រទេសចំនួន៤៥ចូលរួមនេះ។ ជ័យជំនះនេះ ក៍កំពុងជំរុញថែមទៀតដល់កម្ពុជា ក្នុងពេលដែលត្រូវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ាននៅឆ្នាំ២០២៣ខាងមុខនេះ។