សមាគម​សិល្បៈ​សុវណ្ណ​ភូមិ​ព្រួយ​បារម្ភ​ពី​ការ​បិទទ្វា​តែ​ខំ​ប្រឹង​ត្រដរ​ខ្យល់

សំឡេង ០៧:២១
ការ​ហាត់​សម​របស់​សិស្សានុសិស្ស​ក្មេង​ៗ​ជាជនជាតិ​ខ្មែរ​​ និង​បរទេស​ នៅ​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ។​
ការ​ហាត់​សម​របស់​សិស្សានុសិស្ស​ក្មេង​ៗ​ជាជនជាតិ​ខ្មែរ​​ និង​បរទេស​ នៅ​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ។​ Sovanna Phum Art Association Community

សមាគម​សិល្បៈ​សុវណ្ណ​ភូមិ​ដែល​ជំនាញ​គ្រប់​ទម្រង់​សិល្ប៍​សំដែង​ និង​មាន​អាយុ​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ​ កំពុង​ប្រឈម​នឹង​ការ​អាច​បិទ​ទ្វារ។ ​ប្រធាន​សមាគម​លោក ​ម៉ាន់ កុសល ​បាន​លើក​ឡើង​ថា​ សង្គម​មិន​ឱ្យ​តម្លៃ ​ភ្ញៀវ​ចូល​ទស្សនា​ការ​សំដែង ​មាន​ចំនួន​តិចតួច​ រួម​នឹង​ការ​បោះបង់​របស់​សិល្ប​ក៏​មួយ​ចំនួន​បោះបង់​អាជីព​របស់​ខ្លួន​ទៀត​ផង​នោះ​ គឺ​ជា​មូលហេតុ​ចម្បង​នៃ​ឧបសគ្គ​របស់​សមាគម​សុវណ្ណ​ភូមិ​ផ្ទាល់។​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ សមាគម​ដែល​មាន​អាយុ​២២​ឆ្នាំ​មក​ហើយ​នេះ​ នៅ​តែ​ប្រឹង​ប្រែង​តាម​ឆន្ទៈ​នៃ​គោល​បំណង​ដែល​ចង់​ជួយ​ទ្រទ្រង់​សមាគមន​ដដែល។