មានភាពប្រសើរឡើងក្នុងការទទួលបានព័ត៌មានបន្ទាប់ពីមានអ្នកនាំពាក្យ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៩:២០
បន្ទាប់ពីមានការតែងតាំងអ្នកនាំពាក្យស្ថាប័នរដ្ឋនានា អ្នកសាព័ត៌មាននិងអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ បាននិយាយពីភាពវិជ្ជមានច្រើនក្នុងការទទួលបានព័ត៌មាន សម្រាប់ចែកចាយបន្តដល់សាធារណជន។ ខណៈដែលច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅមិនទាន់មាននៅឡើយ ការចែករំលែកព័ត៌មានដល់អ្នកកាសែតពីស្ថាប័នមួយចំនួន ត្រូវគេមើលឃើញថានៅមានកំរិត។ ក៏ប៉ុន្តែ ក្រសួងព័ត៌មាននឹងមានគោលការណ៍ពង្រឹងបន្ថែមទៀតពីរបៀបធ្វើការរបស់អ្នកនាំពាក្យស្ថាប័ននីមួយៗ បន្ទាប់ពីពួកគេបានទទួលការបណ្តុះបណ្តាលទ្រឹស្តីពីក្រសួងផ្សព្វផ្សាយ កន្លងមកនេះ។