ស.រ.អា.

បារាំង​ត្រូវ​គំរាម​ឲ្យ​បាត់​បង់​ចំណាត់​ថ្នាក់​ « AAA »​

បារាំង​ជាប្រទេស​គំរាម​ខ្លាំង​ជាងគេ​នៅថ្ងៃចន្ទ​៥ធ្នូម្សិលមិញ​ដោយ​ទីភ្នាក់ងារ​អាមេរិកាំង​វាយតម្លៃ​ហានិភ័យបំណុល​Standard&Poor's
បារាំង​ជាប្រទេស​គំរាម​ខ្លាំង​ជាងគេ​នៅថ្ងៃចន្ទ​៥ធ្នូម្សិលមិញ​ដោយ​ទីភ្នាក់ងារ​អាមេរិកាំង​វាយតម្លៃ​ហានិភ័យបំណុល​Standard&Poor's Reuters

បារាំង ​ជា​ប្រទេស​​ត្រូវ​​គំរាម​​ខ្លាំង​ជាង​គេ​​នៅ​ថ្ងៃ​ចន្ទ​​​ម្សិលមិញ​៥​ធ្នូ​​ដោយ​​ទីភ្នាក់ងារ​អាមេរិកាំងវាយ​តម្លៃហានិភ័យបំណុល Standard&Poor’s ដែលគ្រោង​នឹង​បញ្ចុះ​ ២​កំរិត​ចំណាត់ថ្នាក់ « AAA» ដោយ​ហេតុ​កំណើន​សេដ្ឋកិច្ច​បារាំងគួរឲ្យ​ស្រងាកចិត្ត។

ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារអាមេរិកាំង​វាយតម្លៃហានិភ័យបំណុល Standard & Poor’s បាន​បញ្ជាក់​ប្រាប់​ថា​បាន​ដាក់ ឲ្យ​ស្ថិតនៅក្រោមការត្រួតពិនិត្យឃ្លាំមើល ជាអវិជ្ជមាន ចំណាត់ថ្នាក់នៃ​១៥​ប្រទេស​នៃ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ រួមមាន ៦ប្រទេស​ដែលមានចំណាត់​ថ្នាក់ល្អ A បីដង(AAA) គឺ​អាល្លឺម៉ង់ អូទ្រីស ហ្វាំងឡង់ បារាំង​Luxembourg និង​ហូឡង់។

ការដាក់​ឲ្យស្ថិត​ក្រោម​ការត្រួតពិនិត្យឃ្លាំមើល​ជាអវិជ្ជមាននេះ បណ្តាលមកពីមានភាព​តាន​តឹង​ ជារឿយៗ​នៅតំបន់​ចាយប្រាក់អឺរ៉ូ ក្នុងប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ។

ភាពតានតឹងដែលបណ្តាល​មកពី​៥​កត្តាអាស្រ័យគ្នាទៅវិញទៅមក គឺ កត្តាទី១ ការ​រឹតត្បិត​លទ្ធភាព​ក្នុង​ការ​ទទួល​ឥណទាន​សំរាប់​គ្រប់​ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ ។ កត្តា​ទី​២ គឺ​​កំណើន​នៃ​អត្រា​ប្រាក់​កម្ចី។ កត្តា​ទី​៣ ​គឺ​ការ​បន្ត​ខ្វែង​គំនិត​គ្នា​រវាងអ្នកដឹកនាំអឺរ៉ូប​ស្តីពី​មធ្យោបាយ​ដោះ​ស្រាយ​វិបត្តិ​ទំនុកទុកចិត្ត​បច្ចុប្បន្ន​លើទីផ្សារ កត្តា​ទី​៤ គឺ​”កំរិត​ដ៏ខ្ពស់”​នៃការ​ជំពាក់​បំណុល​របស់​​រដ្ឋ នៃតំបន់ចាយ​ប្រាក់​អឺរ៉ូ។ កត្តាទី៥ គឺ​ហានិភ័យ​កើនឡើង​នៃ​ដំណើរ​សេដ្ឋកិច្ច​ថយ​ក្រោយ​​សំរាប់​តំបន់​ចាយប្រាក់អឺរ៉ូ ទាំងមូល​នៅឆ្នាំ ២០១២។

ប៉ុន្តែ​បារាំង​ជាប្រទេសតែមួយគត់​នៃប្រទេសទាំង៦ដែលមាន​ចំណាត់ថ្នាក់ល្អ A​បីដង​ដែលត្រូវ​ទីភ្នាក់ងារ​S&P គ្រោងបញ្ចុះ២ កំរិត​ក្នុងចន្លោះពេល​បីខែ​ទៀត ពី A​បីដង « AAA »​ធ្លាក់​មកត្រឹម A​ពីរដង​« AA +»​ឬ ក៏ « AA »។ វិបត្តិបំណុល​នៃ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ បាន​បន្ទន់បន្សោយ​ហិរញ្ញវត្ថុ​​សាធារណៈបារាំង។

លោក​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​បារាំង ​François Baroin បានរិះគន់​ទីភ្នាក់ងារ S&P ថា​ពុំ​បាន​គិតដល់កិច្ច​ព្រមព្រៀង​រវាងមេដឹកនាំបារាំង Sarkozy​និង​អាល្លឺម៉ង់​Angela​Merkel ស្តីពី «  សន្ធិ​សញ្ញា​អឺរ៉ូបថ្មី »ដែលគ្រោងទុក « ទ័ណ្ឌកម្មជាស្វ័យ​ប្រវត្ត »ចំពោះ​ប្រទេសណា​ដែល​​បណ្តោយ​ឲ្យ​ឆាប់​​មានឩនភាព។

ការបញ្ចុះចំណាត់ថ្នាក់​បារាំង គឺជាបរាជ័យ​ដ៏ធ្ងន់​សំរាប់នយោបាយសេដ្ឋកិច្ច របស់​លោក​Sarkozy ដែលប្រាថ្នាចង់​ឲ្យជាប់ឆ្នោត​ប្រធានាធិបតីជាថ្មី នៅខែមេសានិង​ឧសភា​ឆ្នាំក្រោយ​២០១២។ លោក Sarkozy ចង់សើរើឡើងវិញ រដ្ឋធម្មនុញ្ញ ដែលនឹង​ត្រូវ​បញ្ចូល “វិធាន​មាស”នឹង​ដើម្បី នាំប្រទេសបារាំង​ទៅរកលំនឹង​នៃគណនីសាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI